Nokia 5.3 User guide

Add to My manuals
50 Pages

advertisement

Nokia 5.3 User guide | Manualzz

Nokia 5.3

មគ្គទេសក៍អ្នកប្រើប្រាស់

លេខ 2020-12-02 km-KH

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

1 អំពីមគ្គទេសក៍អ្នកប្រើប្រាស់នេះ

សំខាន់៖ សម្រាប់ព័ត៌មានសំខាន់អំពីការប្រើឧបករណ៍និងថ្មរបស់អ្នកដោយសុវត្ថិភាព សូមអានព័ត៌មានអំពី

“ដើម្បីសុវត្ថិភាពរបស់អ្នក” និង “សុវត្ថិភាពផលិតផល” ក្នុងមគ្គទេសក៍អ្នកប្រើប្រាស់ដែលបានបោះពុម្ព

ឬក៏តាម www.nokia.com/support មុនពេលអ្នកយកឧបករណ៍របស់អ្នកមកប្រើ។

ដើម្បីស្វែងយល់បន្ថែមពីរបៀបចាប់ផ្ដើមជាមួយឧបករណ៍ថ្មីរបស់អ្នក សូមអានមគ្គទេសក៍អ្នកប្រើប្រាស់ដែលបានបោះពុម្ព។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 2

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

តារាងមាតិកា

1 អំពីមគ្គទេសក៍អ្នកប្រើប្រាស់នេះ

2 តារាងមាតិកា

3 ចាប់ផ្តើម 6

រក្សាទូរសព្ទរបស់អ្នកឲ្យទាន់សម័យ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

6

គ្រាប់ចុច និង ផ្នែកនានា . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

6

បញ្ចូល SIM និងកាតមេម៉ូរី . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

7

សាកទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

9

បើកនិងរៀបចំទូរសព្ទរបស់អ្នក។ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

9

ការកំណត់ SIM ពីរ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

10

ចាក់សោឬដោះសោទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

11

ប្រើអេក្រង់ប៉ះ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

11

4 មូលដ្ឋានគ្រឹះ 15

តម្រូវតាមបុគ្គលឲ្យទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

15

ការជូនដំណឹង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

15

ត្រួតត្រាកម្រិតសំឡេង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

16

ការកែអត្ថបទស្វ័យប្រវត្តិ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

17

Google Assistant . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

17

ជីវិតថ្ម . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

18

លទ្ធភាពចូលប្រើ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

18

វិទ្យុ FM . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

19

5 ភ្ជាប់ជាមួយមិត្តភក្ដិនិងគ្រួសាររបស់អ្នក 20

ការហៅ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

20

ទំនាក់ទំនង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

20

ផ្ញើសារ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

20

សំបុត្រ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

21

2

3

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 3

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

6 កាមេរ៉ា 22

មូលដ្ឋានគ្រឹះនៃកាមេរ៉ា . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

22

វីដេអូ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

22

ប្រើកាមេរ៉ារបស់អ្នកដូចជាអ្នកជំនាញ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

23

រូបថតនិងវីដេអូរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

24

7 អ៊ីនធើណិត និង ការភ្ជាប់ 25

បើកដំណើរការ Wi-Fi . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

25

បើកមើលវិប . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

25

Bluetooth® . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

26

NFC . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

28

VPN . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

29

8 រៀបចំថ្ងៃរបស់អ្នក 30

កាលបរិច្ឆេទ និង ម៉ោង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

30

នាឡិការោទ៍ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

30

ប្រតិទិន . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

30

9 ផែនទី 32

រកកន្លែង និង ទទួលទិសដៅ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

32

ទាញយកនិងធ្វើបច្ចុប្បន្នភាពផែនទី

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

32

ប្រើសេវាទីកន្លែង . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

33

10 កម្មវិធី, បច្ចុប្បន្នភាព និងការចម្លងទុក 34

ទទួលកម្មវិធីពី Google Play . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

34

ធ្វើឲ្យមានលំហទំនេរលើទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

34

ធ្វើបច្ចុប្បន្នភាពសុហ្វវែរទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

34

ចម្លងទុកទិន្នន័យរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

35

ស្ដារការកំណត់ដើម និង លុបខ្លឹមព័ត៌មានឯកជនពីទូរសព្ទរបស់អ្នក . . . . . . . . . . . . . . . . . . . . . .

35

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 4

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

11 ការពារទូរសព្ទរបស់អ្នក 36

ការពារទូរសព្ទរបស់អ្នកជាមួយសោអេក្រង់ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

36

ការពារទូរសព្ទរបស់អ្នកជាមួយខ្ចៅដៃរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . .

36

ការពារទូរសព្ទរបស់អ្នកជាមួយផ្ទៃមុខរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . .

37

ប្តូរកូដ PIN នៃ SIM របស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

37

កូដចូលប្រើ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

38

12 ព័ត៌មានផលិតផលនិងសុវត្ថិភាព 40

ដើម្បីសុវត្ថិភាពរបស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

40

សេវាបណ្ដាញ និង សោហ៊ុយ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

43

ការហៅអាសន្ន . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

43

ថែទាំឧបករណ៍របស់អ្នក . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

44

និស្សរណកម្ម . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

44

រូបធុងសំរាមមានកង់ដែលមានសញ្ញាខ្វែងពីលើ . . . . . . . . . . . . . . . . . . . . . . . . . . . . . .

45

ព័ត៌មានអំពីថ្ម និង គ្រឿងសាក

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

45

ក្មេងតូចៗ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

46

ឧបករណ៍វេជ្ជសាស្ត្រ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

46

ឧបករណ៍វេជ្ជសាស្ត្រដាក់បញ្ចូលក្នុងខ្លួន . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

46

ការស្តាប់ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

47

ការពារឧបករណ៍របស់អ្នកពីខ្លឹមព័ត៌មានបង្កអន្តរាយ . . . . . . . . . . . . . . . . . . . . . . . . . . . .

47

យានយន្ត . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

47

បរិស្ថានដែលអាចមានការផ្ទុះ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

47

ព័ត៌មានវិញ្ញាបនបត្រ (SAR) . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

48

អំពីការគ្រប់គ្រងសិទ្ធិឌីជីថល . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

48

សិទ្ធិអ្នកនិពន្ធ និង សេចក្តីជូនដំណឹងផ្សេងទៀត . . . . . . . . . . . . . . . . . . . . . . . . . . . . .

49

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 5

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

3 ចាប់ផ្តើម

រក្សាទូរសព្ទរបស់អ្នកឲ្យទាន់សម័យ

សុហ្វវែរនៃទូរសព្ទរបស់អ្នក

រក្សាទូរសព្ទរបស់អ្នកឲ្យទាន់សម័យ និង ទទួលបច្ចុប្បន្នភាពនៃសុហ្វវែរដែលមាននានា

ដើម្បីទទួលមុខងារថ្មីៗនិងកាន់តែទំនើបៗសម្រាប់ទូរសព្ទរបស់អ្នក។ ការធ្វើបច្ចុប្បន្នភាពសុហ្វវែរក៏អាចកែលម្អប្រសិទ្ធផលនៃទូរសព្ទរបស់អ្នកផងដែរ។

គ្រាប់ចុច និង ផ្នែកនានា

ទូរសព្ទរបស់អ្នក

មគ្គទេសក៍អ្នកប្រើប្រាស់នេះអនុវត្តចំពោះម៉ូដែលទាំងនេះ៖ TA-1234, TA-1227, TA-1223, TA-1229។

1. សិនសឺខ្ចៅដៃ

2. កាមេរ៉ា

3. ឈ្នាប់កាស

4. មីក្រូហ្វូន

5. ភ្លាស

6. រន្ធ SIM និងកាតមេម៉ូរី

7. គ្រាប់ចុច Google Assistant/Google Search*

8. កាមេរ៉ាមុខ

9. កន្លែងស្ដាប់នៅត្រចៀក

10. គ្រាប់ចុចកម្រិតសំឡេង

11. គ្រាប់ចុចថាមពល/សោ

12. ឈ្នាប់ USB

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 6

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

13. មីក្រូហ្វូន 14. ឧបល័រ

គ្រឿងបន្សំខ្លះដែលបានបញ្ជាក់នៅក្នុងមគ្គទេសក៍អ្នកប្រើប្រាស់នេះ ដូចជាគ្រឿងសាក កាស ឬខ្សែទិន្នន័យ

អាចលក់ដាច់ដោយឡែក។

*Google Assistant មិនអាចប្រើបានជាភាសាខ្លះនិងក្នុងប្រទេសមួយចំនួនទេ។ នៅកន្លែងដែលមិនអាចប្រើបាន Google

Assistant ត្រូវបានជំនួសដោយ Google Search។ ពិនិត្យភាពមាននៅ https://support.google.com/assistant។

ផ្នែកនានា និង ឈ្នាប់, មេដែក

ចូរកុំភ្ជាប់ជាមួយផលិតផលដែលបង្កើតរលកសញ្ញាបញ្ចេញ ពីព្រោះវាអាចធ្វើឲ្យខូចឧបករណ៍នេះ។

ចូរកុំភ្ជាប់ប្រភពវ៉ុលតាណាមួយជាមួយឈ្នាប់អូឌីយ៉ូ។ បើអ្នកភ្ជាប់ឧបករណ៍ខាងក្រៅឬកាសមួយជាមួយឈ្នាប់អូឌីយ៉ូ

ក្រៅពីអ្វីដែលទទួលយល់ព្រមសម្រាប់ការប្រើជាមួយឧបករណ៍នេះ សូមប្រុងប្រយ័ត្នចំពោះកម្រិតសំឡេង។

ផ្នែកនៃឧបករណ៍នេះគឺម៉ាញ៉េទិក។ វត្ថុធាតុលោហៈអាចឆក់ជាប់ឧបករណ៍នេះ។ ចូរកុំដាក់បណ្ណឥណទានឬបណ្ណមានចម្រៀកម៉ាញេទិកផ្សេងទៀតជិតឧបករណ៍នេះក្នុងអំឡុងពេលយូរ

ព្រោះបណ្ណទាំងនោះអាចខូច។

បញ្ចូល SIM និងកាតមេម៉ូរី

បញ្ចូលកាត SIM

1. បើកស្ពកកាត SIM៖ រុញម្ជុលនៃប្រដាប់បើកស្ពកចូលទៅក្នុងរន្ធស្ពក រួចហើយរំអិលស្ពកចេញ។

2. ដាក់ SIM-ណាណូ ក្នុងរន្ធ SIM លើស្ពក ដោយឲ្យកន្លែងប៉ះបែរចុះក្រោម។

3. បើអ្នកមានកាតមេម៉ូរីមួយ សូមដាក់វាចូលក្នុងរន្ធកាតមេម៉ូរី។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 7

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

បញ្ចូលកាត SIM ទីពីរ

1. បើអ្នកមានទូរសព្ទ SIM ពីរ សូមដាក់ SIM ទីពីរ ទៅក្នុងរន្ធ SIM2។

2. រំអិលស្ពកត្រឡប់ចូលវិញ។

ប្រើតែកាត nano-SIM ដើមប៉ុណ្ណោះ។ ការប្រើកាត SIM មិនត្រូវគ្នា អាចធ្វើឲ្យខូចកាតឬឧបករណ៍

ព្រមទាំងអាចធ្វើឲ្យខូចទិន្នន័យដែលផ្ទុកលើកាតនោះ។

ប្រើតែកាតមេម៉ូរីដែលត្រូវគ្នាសម្រាប់ការប្រើជាមួយឧបករណ៍នេះប៉ុណ្ណោះ។ កាតមិនត្រូវគ្នាអាចធ្វើឲ្យខូចកាតនិងឧបករណ៍

ព្រមទាំងខូចទិន្នន័យដែលបានរក្សាទុកលើកាតនោះ។

បណ្ណែ៖ ដើម្បីដឹងថាតើទូរសព្ទរបស់អ្នកអាចប្រើកាត SIM ចំនួន 2 ទេ សូមមើលស្លាកលើប្រអប់លក់។ បើមានកូដ IMEI

2 លើស្លាក អ្នកមានទូរសព្ទ SIM ពីរ។

សំខាន់ ៖ ចូរកុំដោះកាតមេម៉ូរី នៅពេលកម្មវិធីកំពុងប្រើវា។ ការធ្វើដូច្នោះអាចធ្វើឲ្យខូចកាតមេម៉ូរីនិងឧបករណ៍

ព្រមទាំងខូចទិន្នន័យដែលបានរក្សាទុកលើកាតនោះ។

បណ្ណែ៖ ប្រើកាតមេម៉ូរី microSD លឿន ដល់ទៅ 512 GB ពីឧស្សាហករដែលមានឈ្មោះល្បី។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 8

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

សាកទូរសព្ទរបស់អ្នក

សាកថ្ម

1. ដោតគ្រឿងសាកត្រូវគ្នាទៅក្នុងព្រីនៅជញ្ជាំង។

2. ភ្ជាប់ខ្សែជាមួយទូរសព្ទរបស់អ្នក។

ទូរសព្ទរបស់អ្នកគាំទ្រខ្សែ USB ប្រភេទ C។ អ្នកក៏អាចសាកទូរសព្ទរបស់អ្នកពីកុំព្យូទ័រជាមួយខ្សែ USB ផងដែរ

ប៉ុន្តែវាអាចត្រូវការពេលវែងជាងធម្មតា។

បើថ្មអស់បន្ទុកទាំងស្រុង វាអាចត្រូវការពីរបីនាទី មុនពេលសញ្ញាបង្ហាញអំពីការសាកថ្មបង្ហាញឡើង។

បើកនិងរៀបចំទូរសព្ទរបស់អ្នក។

នៅពេលអ្នកបើកទូរសព្ទរបស់អ្នកជាលើកដំបូង ទូរសព្ទរបស់អ្នកណែនាំអ្នកឲ្យរៀបចំការភ្ជាប់បណ្ដាញ និង

ការកំណត់ទូរសព្ទ។

បើកទូរសព្ទរបស់អ្នក

1. ដើម្បីបើកទូរសព្ទរបស់អ្នក សូមចុចឲ្យជាប់លើគ្រាប់ចុច ថាមពល ទាល់តែទូរសព្ទញ័រ។

2. នៅពេលបើកទូរសព្ទ សូមជ្រើសភាសានិងតំបន់របស់អ្នក។

3. ធ្វើតាមសេចក្តីណែនាំដែលបានបង្ហាញលើទូរសព្ទរបស់អ្នក។

ផ្ទេរទិន្នន័យពីទូរសព្ទពីមុនរបស់អ្នក

អ្នកអាចផ្ទេរទិន្នន័យពីទូរសព្ទចាស់ទៅទូរសព្ទថ្មីរបស់អ្នក ដោយប្រើគណនី Google។

ដើម្បីចម្លងទុកទិន្នន័យលើទូរសព្ទចាស់របស់អ្នកទៅគណនី Google របស់អ្នក

សូមមើលមគ្គទេសក៍អ្នកប្រើប្រាស់ទូរសព្ទចាស់របស់អ្នក។

1. ប៉ះ ការកំណត់ > គណនី > ថែមគណនី > Google ។

2. ជ្រើសទិន្នន័យណាដែលអ្នកចង់ស្ដារមកវិញដាក់ទូរសព្ទថ្មីរបស់អ្នក។ សមកាលចាប់ផ្ដើមដោយស្វ័យប្រវត្តិ

នៅពេលទូរសព្ទបានភ្ជាប់ទៅអ៊ីនធើណិត។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 9

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ស្ដារការកំណត់កម្មវិធីពីទូរសព្ទ Android™ ពីមុនរបស់អ្នក

បើទូរសព្ទពីមុនរបស់អ្នកគឺ Android និងបានបើកប្រើការចម្លងទុកទៅគណនី Google លើនោះ

អ្នកអាចស្ដារការកំណត់កម្មវិធីរបស់អ្នកនិងពាក្យសម្ងាត់ Wi-Fi។

1. ប៉ះ ការកំណត់ > ប្រព័ន្ធ > បម្រុងទុក ។

2. ប្ដូរ បម្រុងទុកលើ Google Drive ទៅជា បើក ។

ការកំណត់ SIM ពីរ

បើអ្នកមានទូរសព្ទដែលមាន SIM ពីរ អ្នកអាចដាក់ SIMs ចំនួន 2 ក្នុងទូរសព្ទរបស់អ្នក ឧទាហរណ៍ មួយសម្រាប់ការងាររបស់អ្នក

ហើយមួយសម្រាប់ការប្រើផ្ទាល់ខ្លួនរបស់អ្នក។

ជ្រើសកាត SIM ណាត្រូវប្រើ

ឧទាហរណ៍ នៅពេលធ្វើការហៅ អ្នកអាចជ្រើសកាត SIM ណាត្រូវប្រើ ដោយប៉ះប៊ូតុង SIM 1 ឬ SIM 2

បន្ទាប់ពីអ្នកវាយលេខនេះ។

ទូរសព្ទរបស់អ្នកបង្ហាញស្ថានភាពបណ្ដាញសម្រាប់ SIM ទាំងពីរ ដាច់ដោយឡែកពីគ្នា។ កាត SIM

ទាំងពីរអាចប្រើបានក្នុងពេលតែមួយ នៅពេលមិនប្រើឧបករណ៍ ប៉ុន្តែខណៈពេលកាត SIM មួយសកម្ម ឧទាហរណ៍

នៅពេលធ្វើការហៅ កាតមួយទៀតមិនអាចប្រើបានឡើយ។

គ្រប់គ្រង SIM របស់អ្នក

មិនចង់ឲ្យការងាររំខានពេលទំនេររបស់អ្នក? ឬ តើអ្នកមានការភ្ជាប់ទិន្នន័យធូរថ្លៃលើ SIM មួយ? អ្នកអាចសម្រេចថា SIM

ណា ដែលអ្នកចង់ប្រើ។

ប៉ះ ការកំណត់ > បណ្ដាញ & អ៊ីនធើណិត > កាត SIM ។

ប្ដូរឈ្មោះកាត SIM

ប៉ះ SIM ដែលអ្នកចង់ប្ដូរឈ្មោះ និង វាយបញ្ចូលឈ្មោះដែលអ្នកចង់បាន។

ជ្រើស SIM ណាត្រូវប្រើ សម្រាប់ការហៅឬការភ្ជាប់ទិន្នន័យ

ក្រោម SIM ដែលចូលចិត្តសម្រាប់ សូមប៉ះការកំណត់ដែលអ្នកចង់ប្ដូរ ហើយជ្រើស SIM។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 10

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ចាក់សោឬដោះសោទូរសព្ទរបស់អ្នក

ចាក់សោទូរសព្ទរបស់អ្នក

បើអ្នកចង់ជៀសវាងធ្វើការហៅដោយចៃដន្យ នៅពេលទូរសព្ទរបស់អ្នកស្ថិតក្នុងហោប៉ៅឬកាបូបរបស់អ្នក

អ្នកអាចចាក់សោគ្រាប់ចុចនិងអេក្រង់របស់អ្នក។

ដើម្បីចាក់សោគ្រាប់ចុចនិងអេក្រង់របស់អ្នក សូមចុចគ្រាប់ចុច ថាមពល។

ដោះសោគ្រាប់ចុចនិងអេក្រង់

ចុចគ្រាប់ចុច ថាមពល ហើយអូសឡើងលើកាត់អេក្រង់។ បើបានសួរ សូមផ្ដល់ព័ត៌មានអត្តសញ្ញាណបន្ថែម។

ប្រើអេក្រង់ប៉ះ

សំខាន់ ៖ ជៀសវាងធ្វើឲ្យឆ្កូតលើអេក្រង់ប៉ះ។ មិនត្រូវប្រើប៊ិចមែនទែន ខ្មៅដៃ ឬវត្ថុមុតផ្សេងទៀតលើអេក្រង់ប៉ះឡើយ។

ប៉ះឲ្យជាប់ ដើម្បីអូសធាតុមួយ

ដាក់ម្រាមដៃរបស់អ្នកលើធាតុនោះ ក្នុងពេលពីរបីវិនាទី ហើយរំអិលម្រាមដៃរបស់អ្នកកាត់អេក្រង់។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 11

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

អូស

ដាក់ម្រាមដៃរបស់អ្នកលើអេក្រង់ ហើយរំអិលម្រាមដៃរបស់អ្នកក្នុងទិសដៅដែលអ្នកចង់បាន។

រំកិលតាមបញ្ជីវែងឬម៉ឺនុយ

រំអិលម្រាមដៃរបស់អ្នកលើអេក្រង់យ៉ាងរហ័ស ក្នុងចលនាផាត់ឡើងលើឬចុះក្រោម ហើយលើកម្រាមដៃរបស់អ្នក។

ដើម្បីបញ្ឈប់ការរំកិល សូមប៉ះអេក្រង់។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 12

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ពង្រីក ឬ បង្រួម

ដាក់ម្រាមដៃ 2 លើធាតុមួយ ដូចជាផែនទី រូបថត ឬទំព័រវិប ហើយរំអិលម្រាមដៃរបស់អ្នកចេញពីគ្នាឬចូលគ្នា។

ចាក់សោទិសដៅអេក្រង់

អេក្រង់បង្វិលដោយស្វ័យប្រវត្តិ នៅពេលអ្នកបង្វិលទូរសព្ទ 90 អង្សា។

ដើម្បីចាក់សោអេក្រង់ក្នុងទម្រង់បញ្ឈរ សូមអូសចុះក្រោមពីផ្នែកខាងលើនៃអេក្រង់ ហើយប៉ះ ស្វ័យបង្វិល ។

រុករកជាមួយកាយវិការ

ដើម្បីបើកដោយប្រើការរុករកតាមកាយវិការ សូមប៉ះ ការកំណត់ > ប្រព័ន្ធ > កាយវិការ > ការរុករកប្រព័ន្ធ >

ការរុករកតាមកាយវិការ ។

• ដើម្បីឃើញកម្មវិធីរបស់អ្នកទាំងអស់

សូមអូសឡើងលើពីផ្នែកខាងក្រោមនៃអេក្រង់។

• ដើម្បីប្ដូរទៅកម្មវិធីកំពុងបើកមួយទៀត

សូមប៉ះកម្មវិធីនោះ។

• ដើម្បីចូលទៅគេហអេក្រង់ • ដើម្បីបិទកម្មវិធីដែលបានបើកទាំងអស់

សូមអូសឡើងលើពីផ្នែកខាងក្រោមនៃអេក្រង់។ សូមអូសទៅស្ដាំតាមកម្មវិធីទាំងអស់ ហើយប៉ះ

កម្មវិធីដែលអ្នកបានប្រើនៅតែបើកនៅផ្ទៃខាងក្រោយដដែល។ ជម្រះទាំងអស់ ។

• ដើម្បីមើលកម្មវិធីណាដែលអ្នកបានបើក

សូមអូសឡើងលើពីផ្នែកខាងក្រោមនៃអេក្រង់

ដោយមិនលែងម្រាមដៃរបស់អ្នក

ទាល់តែអ្នកឃើញកម្មវិធីទាំងនោះ

រួចហើយលែងម្រាមដៃរបស់អ្នក។

• ដើម្បីថយទៅអេក្រង់ពីមុនដែលអ្នកស្ថិតនៅ

សូមអូសពីគែមខាងស្ដាំឬឆ្វេងនៃអេក្រង់នោះ។

ទូរសព្ទរបស់អ្នកចងចាំកម្មវិធីនិងវិបសៃទាំងអស់ដែលអ្នកបានចូលមើល

ចាប់តាំងពីពេលចុងក្រោយដែលអេក្រង់របស់អ្នកត្រូវបានចាក់សោ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 13

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

រុករកជាមួយគ្រាប់ចុច

ដើម្បីបើកដោយប្រើគ្រាប់ចុចរុករក សូមប៉ះ ការកំណត់ > ប្រព័ន្ធ > កាយវិការ > ការរុករកប្រព័ន្ធ > ការរុករកតាមប៊ូតុង 3 ។

• ដើម្បីមើលកម្មវិធីរបស់អ្នកទាំងអស់ សូមអូសគេហប៊ូតុង

� ឡើងលើ។

• ដើម្បីចូលទៅគេហអេក្រង់ សូមប៉ះគេហប៊ូតុង។

• ដើម្បីប្ដូរទៅកម្មវិធីកំពុងបើកមួយទៀត

សូមអូសទៅស្ដាំ ហើយប៉ះកម្មវិធីនោះ។

• ដើម្បីបិទកម្មវិធីដែលបានបើកទាំងអស់

• ដើម្បីមើលថាកម្មវិធីណាដែលអ្នកបានបើក សូមប៉ះ

� ។

ជម្រះទាំងអស់ ។

• ដើម្បីត្រឡប់ទៅអេក្រង់មុនដែលអ្នកស្ថិតនៅ សូមប៉ះ

� ។ ទូរសព្ទរបស់អ្នកចងចាំកម្មវិធីនិងវិបសៃទាំងអស់ដែលអ្នកបានចូលមើល

ចាប់តាំងពីពេលចុងក្រោយដែលអេក្រង់របស់អ្នកត្រូវបានចាក់សោ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 14

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

4 មូលដ្ឋានគ្រឹះ

តម្រូវតាមបុគ្គលឲ្យទូរសព្ទរបស់អ្នក

ប្តូររូបផ្ទៃអេក្រង់របស់អ្នក

ប៉ះ ការកំណត់ > អេក្រង់ > រូបផ្ទៃអេក្រង់ ។

ប្តូរសំឡេងរោទ៍ទូរសព្ទរបស់អ្នក

ប៉ះ ការកំណត់ > សំឡេង > សំឡេងរោទ៍ទូរសព្ទ (SIM1) ឬ សំឡេងរោទ៍ទូរសព្ទ (SIM2) ហើយជ្រើសសំឡេងមួយ។

ប្ដូរសំឡេងជូនដំណឹងសាររបស់អ្នក

ប៉ះ ការកំណត់ > សំឡេង > កម្រិតខ្ពស់ > សំឡេងជូនដំណឹងលំនាំដើម ។

ការជូនដំណឹង

ប្រើផ្ទាំងការជូនដំណឹង

នៅពេលអ្នកទទួលការជូនដំណឹងថ្មី ដូចជាសារឬការហៅដែលបានខកខាន អាយខុនសញ្ញាបង្ហាញលេចឡើងលើរបារស្ថានភាព

នៅផ្នែកខាងលើនៃអេក្រង់។ ដើម្បីឃើញព័ត៌មានច្រើនទៀតអំពីការជូនដំណឹង សូមអូសរបារស្ថានភាពចុះក្រោម។

ដើម្បីបិទការបង្ហាញ សូមអូសអេក្រង់ឡើងលើ។

ដើម្បីបើកផ្ទាំងការជូនដំណឹង សូមអូសរបារស្ថានភាពចុះក្រោម។ ដើម្បីបិទផ្ទាំងការជូនដំណឹង សូមអូសអេក្រង់ឡើងលើ។

ដើម្បីប្ដូរការកំណត់អំពីការជូនដំណឹងកម្មវិធីមួយ សូមប៉ះ ការកំណត់ > កម្មវិធី & ការជូនដំណឹង ហើយប៉ះឈ្មោះកម្មវិធីនោះ

ដើម្បីបើកការកំណត់កម្មវិធី។ ប៉ះ ការជូនដំណឹង ។ អ្នកអាចបិទឬបើកការជូនដំណឹងក្នុងកម្មវិធីនីមួយៗ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 15

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ប្រើអាយខុនការកំណត់រហ័ស

ដើម្បីបើកដំណើរការមុខងារនានា សូមប៉ះអាយខុនការកំណត់រហ័សលើផ្ទាំងការជូនដំណឹង។ ដើម្បីឃើញអាយខុនច្រើនទៀត

សូមអូសម៉ឺនុយចុះក្រោម។

ដើម្បីរៀបចំអាយខុនឡើងវិញ សូមប៉ះ � , ប៉ះឲ្យជាប់លើអាយខុនមួយ រួចហើយអូសវាទៅទីកន្លែងមួយទៀត។

ត្រួតត្រាកម្រិតសំឡេង

ប្តូរកម្រិតសំឡេង

បើអ្នកមានបញ្ហាក្នុងការឮការរោទ៍របស់ទូរសព្ទអ្នកក្នុងបរិស្ថានអ៊ូអែ ឬក៏ការហៅឮពេក

អ្នកអាចប្ដូរកម្រិតសំឡេងទៅតាមចំណូលចិត្តរបស់អ្នក ដោយប្រើគ្រាប់ចុចកម្រិតសំឡេងនៅជ្រុងខាងនៃទូរសព្ទរបស់អ្នក។

ចូរកុំភ្ជាប់ជាមួយផលិតផលដែលបង្កើតរលកសញ្ញាបញ្ចេញ ពីព្រោះវាអាចធ្វើឲ្យខូចឧបករណ៍នេះ។

ចូរកុំភ្ជាប់ប្រភពវ៉ុលតាណាមួយជាមួយឈ្នាប់អូឌីយ៉ូ។ បើអ្នកភ្ជាប់ឧបករណ៍ខាងក្រៅឬកាសមួយជាមួយឈ្នាប់អូឌីយ៉ូ

ក្រៅពីអ្វីដែលទទួលយល់ព្រមសម្រាប់ការប្រើជាមួយឧបករណ៍នេះ សូមប្រុងប្រយ័ត្នចំពោះកម្រិតសំឡេង។

ប្តូរកម្រិតសំឡេងសម្រាប់មេឌៀនិងកម្មវិធី

ចុចគ្រាប់ចុចកម្រិតសំឡេងនៅជ្រុងខាងនៃទូរសព្ទរបស់អ្នក ដើម្បីឃើញរបារស្ថានភាពកម្រិតសំឡេង, ប៉ះ �

ហើយអូសរបារកម្រិតសំឡេងសម្រាប់មេឌៀនិងកម្មវិធីមកឆ្វេងឬទៅស្ដាំ។

កំណត់ទូរសព្ទឲ្យស្ងាត់

ដើម្បីកំណត់ឲ្យទូរសព្ទស្ងាត់ សូមចុចគ្រាប់ចុចបន្ថយសំឡេង, ប៉ះ � ដើម្បីកំណត់ឲ្យទូរសព្ទរបស់អ្នកញ័រប៉ុណ្ណោះ

ហើយប៉ះ � ដើម្បីកំណត់វាឲ្យស្ងាត់។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 16

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ការកែអត្ថបទស្វ័យប្រវត្តិ

រៀនរបៀបសរសេរអត្ថបទយ៉ាងរហ័សនិងមានប្រសិទ្ធភាព ដោយប្រើការកែអត្ថបទនៃក្ដារចុច។

ប្រើសំណើពាក្យនៃក្ដារចុច

ទូរសព្ទរបស់អ្នកស្នើពាក្យនៅពេលអ្នកសរសេរ ដើម្បីជួយឲ្យអ្នកសរសេរកាន់តែរហ័សនិងកាន់តែសុក្រឹត។

សំណើពាក្យអាចមិនមានជាភាសាទាំងអស់ឡើយ។

នៅពេលទូរសព្ទចាប់ផ្ដើមសរសេរពាក្យមួយ ទូរសព្ទរបស់អ្នកស្នើពាក្យអាច។

នៅពេលពាក្យដែលអ្នកចង់បានបង្ហាញឡើងលើរបារសំណើ សូមជ្រើសពាក្យនោះ។ ដើម្បីឃើញសំណើច្រើនទៀត

សូមប៉ះឲ្យជាប់លើសំណើ។

បណ្ណែ៖ បើពាក្យដែលបានស្នើត្រូវបានសម្គាល់ដោយដិត ទូរសព្ទរបស់អ្នកប្រើវាដោយស្វ័យប្រវត្តិ

ដើម្បីជំនួសពាក្យដែលអ្នកបានសរសេរ។ បើពាក្យនោះខុស សូមប៉ះឲ្យជាប់លើវា ដើម្បីឃើញសំណើពីរបីផ្សេងទៀត។

បើអ្នកមិនចង់ឲ្យក្ដារចុចស្នើពាក្យ ខណៈពេលកំពុងវាយទេ សូមបិទការកែអត្ថបទ។ ប៉ះ ការកំណត់ > ប្រព័ន្ធ >

ភាសា & ការបញ្ចូល > ក្ដារចុចនិម្មិត ។ ជ្រើសក្ដារចុចដែលអ្នកប្រើជាធម្មតា។ ប៉ះ ការកែអត្ថបទ និង បិទវិធីកែអត្ថបទ

ដែលអ្នកមិនចង់ប្រើ។

កែពាក្យមួយ

បើអ្នកកត់សម្គាល់ឃើញថា អ្នកបានវាយពាក្យខុសអក្ខរាវិរុទ្ធ សូមប៉ះវាដើម្បីឃើញសំណើសម្រាប់ការកែពាក្យ។

បិទប្រដាប់ពិនិត្យអក្ខរាវិរុទ្ធ

ប៉ះ ការកំណត់ > ប្រព័ន្ធ > ភាសា & ការបញ្ចូល > កម្រិតខ្ពស់ > ប្រដាប់ពិនិត្យអក្ខរាវិរុទ្ធ ហើយបិទ

ប្រើប្រដាប់ពិនិត្យអក្ខរាវិរុទ្ធ ។

GOOGLE ASSISTANT

Google Assistant មានក្នុងទីផ្សារខ្លះនិងជាភាសាខ្លះប៉ុណ្ណោះ។ នៅកន្លែងដែលមិនអាចប្រើបាន Google

Assistant ត្រូវបានជំនួសដោយ Google Search។ Google Assistant អាចជួយឲ្យអ្នកស្វែងរកព័ត៌មានលើបណ្ដាញ

ឧទាហរណ៍ បកប្រែពាក្យនិងឃ្លា, បង្កើតកំណត់សម្គាល់ និងការណាត់ជួបលើប្រតិទិន។ អ្នកអាចប្រើ Google

Assistant សូម្បីនៅពេលទូរសព្ទរបស់អ្នកជាប់សោក៏ដោយ។ ទោះជាយ៉ាងនេះក្ដី Google Assistant

សុំឲ្យអ្នកដោះសោទូរសព្ទរបស់អ្នក មុនពេលចូលប្រើទិន្នន័យឯកជនរបស់អ្នក។

ប្រើគ្រាប់ចុច Google Assistant

ដើម្បីចូលប្រើសេវា Google Assistant សូមប្រើគ្រាប់ចុច Google Assistant លើជ្រុងខាងនៃទូរសព្ទរបស់អ្នក៖

• ចុចគ្រាប់ចុចនេះម្ដង ដើម្បីចាប់ផ្ដើម Google Assistant។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 17

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

• ចុចឲ្យជាប់លើគ្រាប់ចុចនេះដើម្បីនិយាយជាមួយ Google Assistant។ សួរសំណួររបស់អ្នកនិងលែងគ្រាប់ចុច។

អ្នកឃើញចម្លើយរបស់ Google Assistant លើអេក្រង់របស់ទូរសព្ទអ្នក។

បើប្រទេសឬតំបន់របស់អ្នកមិនគាំទ្រ Google Assistant ទេ អ្នកនៅតែអាចប្រើគ្រាប់ចុច Google Assistant ដដែល៖

• ចុចគ្រាប់ចុចម្តង ដើម្បីបើក Google ស្វែងរក។

• ចុចឲ្យជាប់លើគ្រាប់ចុចនេះដើម្បីប្រើការស្វែងរកសំឡេង Google។ សួរសំណួររបស់អ្នកនិងលែងគ្រាប់ចុច។

អ្នកឃើញចម្លើយរបស់ Google លើអេក្រង់របស់ទូរសព្ទអ្នក។

ជីវិតថ្ម

ទទួលបានច្រើនបំផុតពីទូរសព្ទរបស់អ្នក ខណៈពេលកំពុងមានជីវិតថ្មដែលអ្នកត្រូវការ។

មានជំហានដែលអ្នកអាចធ្វើដើម្បីសំចៃថាមពលលើទូរសព្ទរបស់អ្នក។

ពន្យារជីវិតថ្ម

ដើម្បីសំចៃថាមពល៖

1. សាកថ្មឲ្យពេញជានិច្ច។

2. បិទសំឡេងដែលមិនចាំបាច់ ដូចជាសំឡេងប៉ះ។

ប៉ះ ការកំណត់ > សំឡេង > កម្រិតខ្ពស់

និង ក្រោម សំឡេងផ្សេងទៀត និង រំញ័រ

សូមជ្រើសសំឡេងណាត្រូវរក្សា។

3. ប្រើកាសមានខ្សែ ជាជាងប្រើឧបល័រ។

4. កំណត់ឲ្យអេក្រង់ទូរសព្ទបិទ បន្ទាប់ពីអំឡុងពេលខ្លី។

ប៉ះ ការកំណត់ > អេក្រង់ > កម្រិតខ្ពស់ > គេង

និងជ្រើសរយៈពេល។

5. ប៉ះ ការកំណត់ > អេក្រង់ > កម្រិតពន្លឺ ។

ដើម្បីលៃតម្រូវពន្លឺ សូមចាប់អូសរបាររំកិលកម្រិតពន្លឺ។

ត្រូវប្រាកដថា ពន្លឺត្រាប់ ត្រូវបានបិទ។

6. បញ្ឈប់កម្មវិធីកុំឲ្យដំណើរការនៅផ្ទៃខាងក្រោយ៖

ប៉ះ � , អូសទៅស្ដាំតាមកម្មវិធីទាំងអស់ ហើយប៉ះ

ជម្រះទាំងអស់ ។

7. ប្រើសេវាទីកន្លែងតាមជម្រើស៖ បិទសេវាទីកន្លែង

នៅពេលអ្នកមិនត្រូវការពួកវា។ ប៉ះ ការកំណត់ >

ទីកន្លែង ហើយបិទ ប្រើទីកន្លែង ។

8. ប្រើការភ្ជាប់បណ្ដាញតាមជម្រើស៖ បើក

Bluetooth តែនៅពេលត្រូវការប៉ុណ្ណោះ។

ប្រើការភ្ជាប់ Wi-Fi ដើម្បីភ្ជាប់ទៅអ៊ីនធើណិត

ជាជាងការភ្ជាប់ទិន្នន័យចល័ត។

បញ្ឈប់ការស្កេនទូរសព្ទរបស់អ្នករកបណ្តាញឥតខ្សែដែលមាន។

ប៉ះ ការកំណត់ > បណ្ដាញ & អ៊ីនធើណិត

> Wi-Fi ហើយបិទ ប្រើ Wi-Fi ។

បើអ្នកកំពុងស្ដាប់តន្ត្រី ឬក៏ប្រើទូរសព្ទរបស់អ្នក

ប៉ុន្តែមិនចង់ធ្វើឬទទួលការហៅ

សូមបើកទម្រង់យន្តហោះ។ ប៉ះ

ការកំណត់ > បណ្ដាញ & អ៊ីនធើណិត

> កម្រិតខ្ពស់ > ទម្រង់យន្តហោះ ។

ទម្រង់យន្តហោះបិទការភ្ជាប់ទៅបណ្ដាញចល័តនិងបិទមុខងារឥតខ្សែនៃឧបករណ៍របស់អ្នក។

លទ្ធភាពចូលប្រើ

អ្នកអាចប្ដូរការកំណត់ជាច្រើន ដើម្បីធ្វើឲ្យការប្រើទូរសព្ទរបស់អ្នកកាន់តែងាយស្រួល។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 18

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

បង្កើនឬបន្ថយទំហំពុម្ពអក្សរ

តើអ្នកចង់មានពុម្ពអក្សរធំៗលើទូរសព្ទរបស់អ្នក?

1. ប៉ះ ការកំណត់ > លទ្ធភាពចូលប្រើ ។

2. ប៉ះ ទំហំពុម្ពអក្សរ ។ ដើម្បីបង្កើនឬបន្ថយទំហំពុម្ពអក្សរ សូមអូសរបារកម្រិតទំហំពុម្ពអក្សរ។

បង្កើនឬបន្ថយទំហំអេក្រង់

តើអ្នកចង់ធ្វើឲ្យធាតុលើអេក្រង់របស់អ្នកតូចជាងមុនឬធំជាងមុន?

1. ប៉ះ ការកំណត់ > លទ្ធភាពចូលប្រើ ។

2. ប៉ះ ទំហំអេក្រង់ និង ដើម្បីលៃតម្រូវទំហំអេក្រង់ សូមអូសរបាររអិលកម្រិតទំហំអេក្រង់។

វិទ្យុ FM

ដើម្បីស្តាប់វិទ្យុ អ្នកត្រូវភ្ជាប់កាសដែលត្រូវគ្នាទៅទូរសព្ទ។ កាសមាននាទីជាអង់តែន។ កាសអាចលក់ដាច់ដោយឡែក។

ស្តាប់វិទ្យុ FM

បន្ទាប់ពីអ្នកបានភ្ជាប់កាស សូមប៉ះ វិទ្យុ FM ។

• ដើម្បីបើកវិទ្យុ សូមប៉ះ �

• ដើម្បីរកស្ថានីយវិទ្យុ សូមប៉ះ � > ស្កេន ។

• ដើម្បីប្តូរទៅប៉ុស្តិ៍មួយទៀត

សូមរំអិលជួរប្រេកង់ប៉ុស្តិ៍មកឆ្វេងឬទៅស្ដាំ។

• ដើម្បីរក្សាទុកស្ថានីយមួយ សូមប៉ះ � ។

• ដើម្បីស្ដាប់ស្ថានីយវិទ្យុដោយប្រើឧបល័រទូរសព្ទ

សូមប៉ះ � ។ រក្សាការភ្ជាប់កាស។

• ដើម្បីបិទវិទ្យុ សូមប៉ះ � ។

បណ្ណែដោះស្រាយបញ្ហា៖ បើវិទ្យុមិនដំណើរការទេ ត្រូវប្រាកដថា កាសត្រូវបានភ្ជាប់ត្រឹមត្រូវ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 19

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

5 ភ្ជាប់ជាមួយមិត្តភក្ដិនិងគ្រួសាររបស់អ្នក

ការហៅ

ធ្វើការហៅ

1. ប៉ះ � ។

2. ប៉ះ � និងវាយបញ្ចូលលេខ, ឬប៉ះ � ហើយជ្រើសរើសទំនាក់ទំនងមួយដែលអ្នកចង់ហៅ។

3. ប៉ះ � ។ បើអ្នកបានបញ្ចូល SIM ទីពីរ សូមប៉ះអាយខុនត្រូវគ្នា ដើម្បីធ្វើការហៅពី SIM នោះ។

ឆ្លើយការហៅ

នៅពេលទូរសព្ទរោទ៍ សូមប៉ះ ឆ្លើយ ។

ច្រានចោលការហៅ

ដើម្បីច្រានចោលការហៅចូល សូមប៉ះ បដិសេធ ។

ទំនាក់ទំនង

រក្សាទុកទំនាក់ទំនងមួយពីប្រវត្តិការហៅ

1. ប៉ះ � > � ដើម្បីឃើញប្រវត្តិការហៅរបស់អ្នក។

2. ប៉ះលេខដែលអ្នកចង់រក្សាទុក។

3. ប៉ះ ថែមទំនាក់ទំនង ។ បើនេះជាទំនាក់ទំនងថ្មីមួយ សូមវាយបញ្ចូលព័ត៌មានទំនាក់ទំនង ហើយប៉ះ រក្សាទុក ។

បើទំនាក់ទំនងនេះស្ថិតក្នុងបញ្ជីទំនាក់ទំនងរបស់អ្នកហើយ សូមប៉ះ ថែមទៅមានស្រាប់ , ជ្រើសទំនាក់ទំនងនោះ ហើយប៉ះ

រក្សាទុក ។

ថែមទំនាក់ទំនងមួយ

1. ប៉ះ ទំនាក់ទំនង > � ។

2. បំពេញព័ត៌មាន។

3. ប៉ះ រក្សាទុក ។

ផ្ញើសារ

ផ្ញើសារ

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 20

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

1. ប៉ះ សារ ។

2. ប៉ះ ចាប់ផ្ដើមឆាត ។

3. ដើម្បីថែមអ្នកទទួល សូមប៉ះ � ,

វាយបញ្ចូលលេខរបស់ពួកគេ ហើយប៉ះ � ។

ដើម្បីថែមអ្នកទទួលពីបញ្ជីទំនាក់ទំនងរបស់អ្នក

សូមចាប់ផ្ដើមវាយឈ្មោះរបស់ពួកគេ

ហើយប៉ះទំនាក់ទំនងនោះ។

4. ដើម្បីថែមអ្នកទទួលច្រើនទៀត សូមប៉ះ � ។

បន្ទាប់ពីជ្រើសអ្នកទទួលទាំងអស់ សូមប៉ះ � ។

5. សរសេរសាររបស់អ្នកក្នុងប្រអប់អត្ថបទ។

6. ប៉ះ � ។

សំបុត្រ

អ្នកអាចផ្ញើសំបុត្រជាមួយទូរសព្ទរបស់អ្នក នៅពេលអ្នកកំពុងធ្វើដំណើរ។

ថែមគណនីសំបុត្រ

នៅពេលអ្នកប្រើកម្មវិធី Gmail ជាលើកដំបូង អ្នកត្រូវបានសុំឲ្យរៀបចំគណនីអ៊ីមែលរបស់អ្នក។

1. ប៉ះ Gmail ។

2. អ្នកអាចជ្រើសអាសយដ្ឋានដែលបានភ្ជាប់ជាមួយគណនី Google របស់អ្នក ឬក៏ប៉ះ ថែមអាសយដ្ឋានអ៊ីមែល ។

3. បន្ទាប់ពីថែមគណនីទាំងអស់ សូមប៉ះ នាំខ្ញុំទៅ GMAIL ។

ផ្ញើសំបុត្រ

1. ប៉ះ Gmail ។

2. ប៉ះ � ។

3. ក្នុងប្រអប់ ទៅ សូមវាយបញ្ចូលអាសយដ្ឋាន ឬ ប៉ះ �

> ថែមពីទំនាក់ទំនង ។

4. វាយបញ្ចូលប្រធានបទសារនិងសំបុត្រ។

5. ប៉ះ � ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 21

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

6 កាមេរ៉ា

មូលដ្ឋានគ្រឹះនៃកាមេរ៉ា

ថតរូប

ថតរូបភ្លឺច្បាស់និងស្រស់ស្អាត – ថតព្រឹត្តិការណ៍ល្អបំផុតដាក់ក្នុងអាល់ប៊ុមរូបថតរបស់អ្នក។

1. ប៉ះ កាមេរ៉ា ។

2. តម្រង់និងផ្ដោត។

3. ប៉ះ � ។

ថតរូបខ្លួនឯង

1. ប៉ះ កាមេរ៉ា > � ដើម្បីប្ដូរទៅកាមេរ៉ាមុខ។

2. ប៉ះ � ។

ថតសព្វទស្សន៍

1. ប៉ះ កាមេរ៉ា ។

2. ប៉ះ � > សព្វទស្សន៍ ។

3. ប៉ះ � និងធ្វើតាមសេចក្ដីណែនាំលើទូរសព្ទរបស់អ្នក។

ប្រើ Google Lens

ជាមួយ Google Lens អ្នកអាចប្រើអេក្រង់បង្ហាញនៃកាមេរ៉ារបស់អ្នកដើម្បីកត់សម្គាល់អ្វីៗ ឧទាហរណ៍ ចម្លងអត្ថបទ

ស្កេនកូដ និងស្វែងរកផលិតផលស្រដៀងគ្នា។

1. ប៉ះ កាមេរ៉ា ។

2. ប៉ះ � ។

3. ចង្អុលកាមេរ៉ាដាក់របស់ដែលអ្នកចង់កត់សម្គាល់ ព្រមទាំងធ្វើតាមសេចក្ដីណែនាំលើអេក្រង់។

បណ្ណែ៖ អ្នកក៏អាចប្រើ Google Lens ជាមួយរូបថតដែលអ្នកបានថតហើយផងដែរ។ ប៉ះ រូបថត , ប៉ះរូបថត ហើយប៉ះ � ។

វីដេអូ

ថតវីដេអូ

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 22

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

1. ប៉ះ កាមេរ៉ា ។

2. ដើម្បីប្តូរទៅទម្រង់ថតវីដេអូ សូមប៉ះ វីដេអូ ។

3. ប៉ះ � ដើម្បីចាប់ផ្ដើមការថត។

4. ដើម្បីបញ្ឈប់ការថត សូមប៉ះ � ។

5. ដើម្បីថយទៅទម្រង់កាមេរ៉ា សូមប៉ះ រូបថត ។

ប្រើកាមេរ៉ារបស់អ្នកដូចជាអ្នកជំនាញ

រៀនអំពីការកំណត់នៃកាមេរ៉ារបស់អ្នក

ក្នុងកម្មវិធីកាមេរ៉ា សូមប៉ះ � ដើម្បីស្វែងយល់បន្ថែមអំពីការកំណត់នីមួយៗ។

ធ្វើឲ្យផ្ទៃខាងក្រោយនៃរូបថតរបស់អ្នកព្រិល

បើអ្នកចង់មានលទ្ធភាពប្ដូរតំបន់ផ្ដោតនៃរូបថតរបស់អ្នក បន្ទាប់ពីអ្នកថតវា

ហើយធ្វើឲ្យផ្ទៃខាងក្រោយនៃរូបថតរបស់អ្នកព្រិល សូមប្រើបែបផែនព្រិល នៅពេលថតរូប។

កែរូបថតរបស់អ្នកជាមួយកម្មវិធីកែរូបមួយកំណាត់ខ្លួនកំពូល ហើយសាកល្បងបែបផែនព្រិលផ្ទៃខាងក្រោយផ្សេងៗគ្នា។

អ្នកក៏អាចប្រើបែបផែនព្រិលផងដែរជាមួយរូបថតខ្លួនឯង។

1. ប៉ះ កាមេរ៉ា > រូបមួយកំណាត់ខ្លួន ។

2. តម្រង់និងផ្ដោត ហើយប៉ះ � ។

3. ជ្រើសរូបថតដែលអ្នកទើបបានថត អ្នកអាចឃើញវានៅជ្រុងស្ដាំខាងក្រោម។

4. ប៉ះ � > កម្មវិធីកែរូបមួយកំណាត់ខ្លួន ដើម្បីកែរូបថតរបស់អ្នក។

ថតរូបយប់

ដើម្បីថតរូបគុណភាពខ្ពស់ពេលយប់ ឬក៏ក្រោមស្ថានភាពពន្លឺទាប សូមបើកទម្រង់យប់។ ប៉ះ កាមេរ៉ា > យប់

និងធ្វើតាមសេចក្ដីណែនាំលើទូរសព្ទរបស់អ្នក។

ថតរូបមុំទូលាយ

ដើម្បីថតរូបទេសភាពស្រស់ស្អាត សូមបើកទម្រង់មុំទូលាយ។ ប៉ះ កាមេរ៉ា > � ។ ដើម្បីថយទៅទម្រង់ធម្មតាវិញ សូមប៉ះ � ។

ថតរូបម៉ាក្រូ

ជាមួយទម្រង់ម៉ាក្រូ អ្នកអាចថតភាពលម្អិតតូចបំផុតនៃរូបថតរបស់អ្នក។

1. ប៉ះ កាមេរ៉ា > � ។

2. ប៉ះ �

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 23

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

រូបថតនិងវីដេអូរបស់អ្នក

បង្ហាញរូបថតនិងវីដេអូលើទូរសព្ទរបស់អ្នក

ប៉ះ រូបថត ។

ចម្លងរូបថតនិងវីដេអូរបស់អ្នកទៅកុំព្យូទ័ររបស់អ្នក

តើអ្នកចង់បង្ហាញរូបថតឬវីដេអូរបស់អ្នកលើអេក្រង់ធំ? ផ្លាស់ទីពួកវាទៅកុំព្យូទ័ររបស់អ្នក។

អ្នកអាចប្រើកម្មវិធីគ្រប់គ្រងឯកសាររបស់កុំព្យូទ័រអ្នក ដើម្បីចម្លងឬផ្លាស់ទីរូបថតនិងវីដេអូរបស់អ្នកទៅកុំព្យូទ័រ។

ភ្ជាប់ទូរសព្ទរបស់អ្នកទៅកុំព្យូទ័រដែលត្រូវគ្នាជាមួយខ្សែ USB។ ដើម្បីកំណត់ប្រភេទការភ្ជាប់ USB

សូមបើកផ្ទាំងការជូនដំណឹង ហើយប៉ះការជូនដំណឹង USB។

ចែករំលែករូបថតនិងវីដេអូរបស់អ្នក

1. ប៉ះ រូបថត , ប៉ះរូបថតដែលអ្នកចង់ចែករំលែក ហើយប៉ះ � ។

2. ជ្រើសរបៀបដែលអ្នកចង់ចែករំលែករូបថតឬវីដេអូ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 24

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

7 អ៊ីនធើណិត និង ការភ្ជាប់

បើកដំណើរការ WI-FI

ជាទូទៅ ការប្រើការភ្ជាប់ Wi-Fi មានសភាពលឿននិងមិនសូវថ្លៃដូចការភ្ជាប់ទិន្នន័យចល័តទេ។ បើមានទាំង Wi-Fi

និងទាំងការភ្ជាប់ទិន្នន័យចល័ត ទូរសព្ទរបស់អ្នកប្រើការភ្ជាប់ Wi-Fi។

បើក Wi-Fi

1. ប៉ះ ការកំណត់ > បណ្ដាញ & អ៊ីនធើណិត > Wi-Fi ។

2. បើក ប្រើ Wi-Fi ។

3. ជ្រើសការភ្ជាប់ដែលអ្នកចង់ប្រើ។

ការភ្ជាប់ Wi-Fi របស់អ្នកសកម្ម នៅពេល � បង្ហាញឡើងលើរបារស្ថានភាព នៅផ្នែកខាងលើនៃអេក្រង់។

សំខាន់ ៖ ប្រើអ៊ិនគ្រីបសិនដើម្បីបង្កើនសន្តិសុខនៃការភ្ជាប់ Wi-Fi របស់អ្នក។

ការប្រើអ៊ិនគ្រីបសិនបន្ថយហានិភ័យមិនឲ្យអ្នកដទៃចូលប្រើទិន្នន័យរបស់អ្នក។

បណ្ណែ៖ បើអ្នកចង់តាមដានទីកន្លែង នៅពេលមិនមានរលកសញ្ញាផ្កាយរណប ឧទាហរណ៍

នៅពេលអ្នកស្ថិតក្នុងអគារឬក៏នៅចន្លោះអគារខ្ពស់ៗ សូមបើក Wi-Fi ដើម្បីបង្កើនសុក្រឹតភាពនៃការកំណត់ទីតាំង។

សម្គាល់៖ ការប្រើ Wi-Fi អាចត្រូវបានកំហិតក្នុងប្រទេសខ្លះ។ ឧទាហរណ៍ នៅ EU អ្នកត្រូវបានអនុញ្ញាតឲ្យប្រើ Wi-Fi 5150–5350

MHz តែក្នុងអាគារប៉ុណ្ណោះ ហើយនៅសហរដ្ឋអាមេរិក និង កាណាដា អ្នកត្រូវបានអនុញ្ញាតឲ្យប្រើ Wi-Fi 5.15–5.25 GHz

តែក្នុងអាគារប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអាជ្ញាធរក្នុងស្រុករបស់អ្នក។

1

សំខាន់៖ ប្រើអ៊ិនគ្រីបសិនដើម្បីបង្កើនសុវត្ថិភាពនៃការភ្ជាប់ Wi-Fi របស់អ្នក។

ការប្រើអ៊ិនគ្រីបសិនបន្ថយហានិភ័យមិនឲ្យអ្នកដទៃចូលប្រើទិន្នន័យរបស់អ្នក។

បើកមើលវិប

ប្រើទូរសព្ទរបស់អ្នក ដើម្បីភ្ជាប់កុំព្យូទ័ររបស់អ្នកទៅវិប

វាងាយស្រួលក្នុងការប្រើអ៊ីនធើណិតលើកុំព្យូទ័រយួរដៃរបស់អ្នក នៅពេលធ្វើដំណើរ។ ប្រែទូរសព្ទរបស់អ្នកទៅជាហត់ស្ប៉ត់

Wi-Fi និងប្រើការភ្ជាប់ទិន្នន័យចល័តរបស់អ្នក ដើម្បីចូលប្រើអ៊ីនធើណិតលើកុំព្យូទ័រយួរដៃរបស់អ្នក

ឬក៏ឧបករណ៍ផ្សេងទៀត។

1. ប៉ះ ការកំណត់ > បណ្ដាញ & អ៊ីនធើណិត > ហត់ស្ប៉ត់ & ចំណង ។

2. បើក ហត់ស្ប៉ត់ Wi-Fi ដើម្បីចែករំលែកការភ្ជាប់ទិន្នន័យចល័តរបស់អ្នកតាម Wi-Fi, ការភ្ជាប់ USB

ដើម្បីប្រើការភ្ជាប់ USB, ឬ ការភ្ជាប់ប៊្លូធូស ដើម្បីប្រើ Bluetooth ។

ឧបករណ៍ផ្សេងទៀតប្រើទិន្នន័យពីគម្រោងទិន្នន័យរបស់អ្នក ដែលអាចនាំឲ្យគិតថ្លៃចរាចរណ៍ទិន្នន័យ។

សម្រាប់ព័ត៌មានអំពីភាពមាននិងសោហ៊ុយ សូមទាក់ទងអ្នកផ្តល់សេវាបណ្តាញឲ្យអ្នក។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 25

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ចាប់ផ្ដើមការបើកមើល

មិនចាំបាច់ត្រូវការកុំព្យូទ័រ – អ្នកអាចបើកមើលអ៊ីនធើណិតយ៉ាងងាយស្រួលលើទូរសព្ទរបស់អ្នក។

តាមដានដំណឹងនិងចូលមើលវិបសៃសំណព្វរបស់អ្នក។ អ្នកអាចប្រើប្រោវសឺលើទូរសព្ទរបស់អ្នក

ដើម្បីបង្ហាញទំព័រវិបលើអ៊ីនធើណិត។

1. ប៉ះ Chrome ។

2. វាយបញ្ចូលអាសយដ្ឋានវិប ហើយប៉ះ � ។

បណ្ណែ៖ បើអ្នកផ្តល់សេវាបណ្តាញឲ្យអ្នកមិនគិតថ្លៃអ្នកក្នុងអត្រាមួយកំណត់សម្រាប់ការផ្ទេរទិន្នន័យទេ

ដើម្បីសំចៃសោហ៊ុយប្រើទិន្នន័យ សូមប្រើបណ្តាញ Wi-Fi ដើម្បីភ្ជាប់ទៅអ៊ីនធើណិត។

ស្វែងរកវិប

រុករកវិបនិងពិភពខាងក្រៅជាមួយការស្វែងរកលើ Google Search។ អ្នកអាចប្រើក្ដារចុចដើម្បីសរសេរពាក្យស្វែងរករបស់អ្នក។

ក្នុង Chrome

1. ប៉ះរបារស្វែងរក។

2. សរសេរពាក្យស្វែងរករបស់អ្នកក្នុងប្រអប់ស្វែងរក។

3. ប៉ះ � ។

អ្នកក៏អាចជ្រើសពាក្យស្វែងរកពីការផ្គូដែលបានស្នើផងដែរ។

BLUETOOTH®

អ្នកអាចភ្ជាប់ដោយឥតប្រើខ្សែទៅឧបករណ៍ដែលត្រូវគ្នាផ្សេងទៀត ដូចជាទូរសព្ទ កុំព្យូទ័រ កាស និងគ្រឿងដាក់ក្នុងឡាន។

អ្នកក៏អាចផ្ញើរូបថតរបស់អ្នកទៅទូរសព្ទដែលត្រូវគ្នាឬទៅកុំព្យូទ័ររបស់អ្នកផងដែរ។

ភ្ជាប់ទៅឧបករណ៍ Bluetooth

អ្នកអាចភ្ជាប់ទូរសព្ទរបស់អ្នកជាមួយឧបករណ៍ Bluetooth មានប្រយោជន៍ជាច្រើន។ ឧទាហរណ៍ ជាមួយកាសឥតខ្សែ

(លក់ដាច់ដោយឡែក) អ្នកអាចនិយាយទូរសព្ទដោយឥតប្រើដៃកាន់ – អ្នកអាចបន្តអ្វីដែលអ្នកកំពុងធ្វើ

ដូចជាធ្វើការលើកុំព្យូទ័ររបស់អ្នក ក្នុងអំឡុងពេលហៅ។ ការភ្ជាប់ទូរសព្ទទៅឧបករណ៍ Bluetooth ត្រូវបានគេហៅថា

ការផ្គូ។

1. ប៉ះ ការកំណត់ > ឧបករណ៍ដែលបានភ្ជាប់ >

ចំណូលចិត្តនៃការភ្ជាប់ > Bluetooth ។

2. ប្ដូរ Bluetooth ទៅ បើក ។

3. ត្រូវប្រាកដថាឧបករណ៍មួយទៀតបានបើក។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 26

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

សម្រាប់ព័ត៌មានលម្អិត សូមមើលមគ្គទេសក៍អ្នកប្រើប្រាស់នៃឧបករណ៍ផ្សេងទៀតនោះ។

5. អ្នកប្រហែលជាត្រូវវាយបញ្ចូលកូដសម្ងាត់មួយ។

4. ប៉ះ ផ្គូឧបករណ៍ថ្មី ហើយប៉ះឧបករណ៍ដែលអ្នកចង់ផ្គូជាមួយ សម្រាប់ព័ត៌មានលម្អិត សូមមើលមគ្គទេសក៍អ្នកប្រើប្រាស់នៃឧបករណ៍ផ្សេងទៀតនោះ។

ដោយសារឧបករណ៍ដែលមានបច្ចេកវិទ្យាឥតខ្សែ Bluetooth ធ្វើទំនាក់ទំនងដោយប្រើរលកវិទ្យុ

ពួកវាមិនត្រូវការស្ថិតក្នុងខ្សែចក្ខុដោយផ្ទាល់ឡើយ។ ទោះជាយ៉ាងនេះក្ដី ឧបករណ៍ Bluetooth ត្រូវតែស្ថិតក្នុងចម្ងាយ 10

ម៉ែត្រ (33 ម៉ែត្រ) ពីគ្នា ប៉ុន្តែការភ្ជាប់អាចទទួលការរំខានដោយសារឧបសគ្គ ដូចជាជញ្ជាំង ឬពីឧបករណ៍អេឡិចត្រូនិកផ្សេងៗ។

ឧបករណ៍ដែលបានផ្គូអាចភ្ជាប់ទៅទូរសព្ទរបស់អ្នក នៅពេល Bluetooth បានបើក។

ឧបករណ៍ដទៃអាចស្គាល់ទូរសព្ទរបស់អ្នក តែក្នុងករណីទិដ្ឋភាពការកំណត់ Bluetooth បានបើកប៉ុណ្ណោះ។

ចូរកុំផ្គូជាមួយ ឬក៏ព្រមទទួលសំណើភ្ជាប់ពីឧបករណ៍មិនស្គាល់។ នេះជួយការពារទូរសព្ទរបស់អ្នកពីខ្លឹមព័ត៌មានបង្កអន្តរាយ។

ចែករំលែកខ្លឹមព័ត៌មានរបស់អ្នកដោយប្រើ Bluetooth

បើអ្នកចែករំលែករូបថតឬខ្លឹមព័ត៌មានផ្សេងទៀតរបស់អ្នកជាមួយមិត្តម្នាក់

សូមផ្ញើពួកវាទៅទូរសព្ទរបស់មិត្តអ្នកដោយប្រើ Bluetooth។

អ្នកអាចប្រើការភ្ជាប់ Bluetooth លើសពីមួយ ក្នុងពេលមួយ។ ឧទាហរណ៍ ខណៈពេលកំពុងប្រើកាស Bluetooth

អ្នកនៅតែអាចផ្ញើរបស់នានាទៅទូរសព្ទមួយទៀតដដែល។

1. ប៉ះ ការកំណត់ > ឧបករណ៍ដែលបានភ្ជាប់ >

ចំណូលចិត្តនៃការភ្ជាប់ > Bluetooth ។

2. ត្រូវប្រាកដថា Bluetooth

ត្រូវបានបើកលើទូរសព្ទទាំងពីរ

ហើយទូរសព្ទអាចមើលឃើញគ្នា។

3. ចូលទៅខ្លឹមព័ត៌មានដែលអ្នកចង់ផ្ញើ ហើយប៉ះ � >

Bluetooth ។

4. លើបញ្ជីនៃឧបករណ៍ Bluetooth ដែលបានរកឃើញ

សូមប៉ះទូរសព្ទរបស់មិត្តអ្នក។

5. បើទូរសព្ទផ្សេងទៀតត្រូវការកូដសម្ងាត់

សូមវាយបញ្ចូលឬយល់ព្រមទទួលកូដសម្ងាត់ ហើយប៉ះ

ផ្គូ ។

កូដសម្ងាត់ត្រូវបានប្រើតែនៅពេលអ្នកភ្ជាប់ទៅអ្វីមួយលើកដំបូងប៉ុណ្ណោះ។

លុបការផ្គូ

បើអ្នកលែងមានឧបករណ៍ដែលអ្នកបានផ្គូនៅជាមួយទូរសព្ទរបស់អ្នកទៀតហើយ អ្នកអាចលុបការផ្គូ។

1. ប៉ះ ការកំណត់ > ឧបករណ៍ដែលបានភ្ជាប់ > ឧបករណ៍ដែលបានភ្ជាប់ពីមុន ។

2. ប៉ះ � ជាប់នឹងឈ្មោះឧបករណ៍។

3. ប៉ះ បំភ្លេច ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 27

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

NFC

រុករកពិភពជុំវិញអ្នក។ បើទូរសព្ទរបស់អ្នកគាំទ្រគមនាគមន៍ក្នុងដែនជិតៗ (NFC) អ្នកអាចប៉ះគ្រឿងបន្សំដើម្បីភ្ជាប់ទៅពួកវា

ហើយប៉ះស្លាកដើម្បីហៅនរណាម្នាក់ ឬក៏បើកវិបសៃមួយ។ ភាពធ្វើមុខងារនៃ NFC

អាចប្រើជាមួយសេវានិងបច្ចេកវិទ្យាជាក់លាក់ខ្លះ ដូចជា ប៉ះដើម្បីបង់ប្រាក់ជាមួយឧបករណ៍របស់អ្នក។

សេវាទាំងនេះប្រហែលជាមិនអាចប្រើបានក្នុងតំបន់របស់អ្នកទេ។ សម្រាប់ព័ត៌មានបន្ថែមអំពីភាពមាននៃសេវាទាំងនេះ

សូមទាក់ទងអ្នកផ្តល់សេវាបណ្តាញឲ្យអ្នក។

ចាប់ផ្ដើមជាមួយ NFC

បើកមុខងារ NFC ក្នុងទូរសព្ទរបស់អ្នក ហើយចាប់ផ្ដើមប៉ះដើម្បីចែករំលែករបស់នានាឬភ្ជាប់ទៅឧបករណ៍។

ដើម្បីមើលថាទូរសព្ទរបស់អ្នកស្គាល់ NFC ឬទេ ចុច ការកំណត់ > ឧបករណ៍ដែលបានភ្ជាប់ >

ចំណង់ចំណូលចិត្តលើការតភ្ជាប់ ។

ជាមួយ NFC អ្នកអាច៖

• ភ្ជាប់ទៅគ្រឿងបន្សំ Bluetooth ដែលត្រូវគ្នា ដែលគាំទ្រ NFC ដូចជាកាសឬឧបល័រឥតខ្សែ

• ប៉ះស្លាក ដើម្បីទទួលខ្លឹមព័ត៌មានច្រើនទៀតសម្រាប់ទូរសព្ទរបស់អ្នក ឬក៏ដើម្បីចូលប្រើសេវាលើបណ្ដាញ

• បង់ប្រាក់ជាមួយទូរសព្ទរបស់អ្នក បើទទួលការគាំទ្រដោយអ្នកផ្ដល់សេវាបណ្ដាញរបស់អ្នក

តំបន់ NFC ស្ថិតនៅខាងខ្នងនៃទូរសព្ទរបស់អ្នក។ ប៉ះទូរសព្ទផ្សេងទៀត គ្រឿងបន្សំ ស្លាក ឬឧបករណ៍អាន ជាមួយតំបន់

NFC។

1. ប៉ះ ការកំណត់ > ឧបករណ៍ដែលបានភ្ជាប់ > ចំណូលចិត្តនៃការភ្ជាប់ > NFC ។

2. បើក NFC ។

មុនពេលប្រើ NFC ត្រូវប្រាកដថា អេក្រង់និងគ្រាប់ចុចត្រូវបានដោះសោ។

អានស្លាក NFC

ស្លាក NFC អាចមានព័ត៌មានដូចជាអាសយដ្ឋានវិប លេខទូរសព្ទ ឬនាមបណ្ណ។

ព័ត៌មានដែលអ្នកចង់បានគឺគ្រាន់តែប៉ះម្ដងប៉ុណ្ណោះ។

ដើម្បីអានស្លាកមួយ សូមប៉ះស្លាកដែលមានតំបន់ NFC នៃទូរសព្ទរបស់អ្នក។

សម្គាល់ ៖ កម្មវិធីនិងសេវាបង់ប្រាក់និងសំបុត្រត្រូវបានផ្ដល់ជូនដោយតតីយភាគី។ HMD Global

មិនផ្ដល់នូវការធានាឬទទួលខុសត្រូវណាមួយឡើយចំពោះកម្មវិធីឬសេវាទាំងនោះ រួមទាំងការគាំទ្រ ប្រតិបត្តិការ

ឬការបាត់បង់តម្លៃជារូបិយវត្ថុនានា។ អ្នកប្រហែលជាត្រូវដំឡើងឡើងវិញនិងបើកដំណើរការបណ្ណដែលអ្នកបានថែម

ព្រមទាំងកម្មវិធីបង់ប្រាក់ឬសំបុត្រ បន្ទាប់ពីជួសជុលឧបករណ៍របស់អ្នក។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 28

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ភ្ជាប់ទៅគ្រឿងបន្សំ Bluetooth ជាមួយ NFC

ដៃជាប់រវល់? ប្រើកាស។ ឬហេតុអ្វីមិនស្ដាប់តន្ដ្រីដោយប្រើឧបល័រឥតខ្សែ?

អ្នកគ្រាន់តែត្រូវការប៉ះគ្រឿងបន្សំដែលត្រូវគ្នាជាមួយទូរសព្ទរបស់អ្នកប៉ុណ្ណោះ។

1. ចុចលើតំបន់ NFC របស់គ្រឿងលម្អ ជាមួយនឹងតំបន់ NFC របស់ទូរសព្ទរបស់អ្នក។*

2. ធ្វើតាមសេចក្តីណែនាំលើអេក្រង់។

*គ្រឿងលម្អត្រូវបានដាក់លក់ដាច់ដោយឡែក។ ភាពមាននៃគ្រឿងបន្សំខុសគ្នាតាមតំបន់។

ផ្ដាច់គ្រឿងបន្សំដែលបានភ្ជាប់

បើអ្នកមិនត្រូវការភ្ជាប់ទៅគ្រឿងបន្សំណាមួយទៀតទេ អ្នកអាចផ្ដាច់គ្រឿងបន្សំនោះ។

ប៉ះតំបន់ NFC នៃគ្រឿងបន្សំម្ដងទៀត។

សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើលមគ្គទេសក៍អ្នកប្រើប្រាស់នៃគ្រឿងបន្សំនោះ។

VPN

អ្នកអាចត្រូវការនូវការភ្ជាប់បណ្ដាញឯកជននិម្មិត (VPN) ដើម្បីចូលប្រើធនធានក្រុមហ៊ុនរបស់អ្នក ដូចជាសំបុត្រអ៊ីនត្រាណិត

ឬសំបុត្រក្រុមហ៊ុន ឬក៏អ្នកអាចប្រើសេវា VPN សម្រាប់គោលបំណងផ្ទាល់ខ្លួន។

ទាក់ទងអភិបាល IT របស់ក្រុមហ៊ុនអ្នក ដើម្បីទទួលព័ត៌មានលម្អិតអំពីការកំណត់រចនាសម្ពន្ធ VPN របស់អ្នក ឬពិនិត្យវិបសៃសេវា

VPN របស់អ្នក សម្រាប់ព័ត៌មានបន្ថែម។

ប្រើការភ្ជាប់ VPN ដែលមានសន្តិសុខ

1. ប៉ះ ការកំណត់ > បណ្ដាញ & អ៊ីនធើណិត > កម្រិតខ្ពស់ > VPN ។

2. ដើម្បីថែមទម្រង់ VPN សូមប៉ះ � ។

3. វាយបញ្ចូលព័ត៌មានទម្រង់តាមការណែនាំដោយអ្នកគ្រប់គ្រង IT នៃក្រុមហ៊ុនរបស់អ្នក ឬសេវា VPN។

កែទម្រង់ VPN

1. ប៉ះ � ជាប់នឹងឈ្មោះទម្រង់។

2. ប្ដូរព័ត៌មានតាមត្រូវការ។

លុបទម្រង់ VPN

1. ប៉ះ � ជាប់នឹងឈ្មោះទម្រង់។

2. ប៉ះ បំភ្លេច VPN ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 29

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

8 រៀបចំថ្ងៃរបស់អ្នក

កាលបរិច្ឆេទ និង ម៉ោង

កំណត់កាលបរិច្ឆេទ និង ម៉ោង

ប៉ះ ការកំណត់ > ប្រព័ន្ធ > កាលបរិច្ឆេទ & ម៉ោង ។

ធ្វើបច្ចុប្បន្នភាពម៉ោងនិងកាលបរិច្ឆេទដោយស្វ័យប្រវត្តិ

អ្នកអាចកំណត់ឲ្យទូរសព្ទរបស់អ្នកធ្វើបច្ចុប្បន្នភាពម៉ោង កាលបរិច្ឆេទ និងតំបន់ម៉ោង ដោយស្វ័យប្រវត្តិ។

បច្ចុប្បន្នភាពស្វ័យប្រវត្តិគឺជាសេវាបណ្ដាញ ហើយអាចមិនមានអាស្រ័យលើតំបន់ឬអ្នកផ្ដល់សេវាបណ្ដាញឲ្យអ្នក។

1. ប៉ះ ការកំណត់ > ប្រព័ន្ធ > កាលបរិច្ឆេទ & ម៉ោង ។

2. បើក កាលបរិច្ឆេទ & ម៉ោងស្វ័យប្រវត្តិ ។

3. បើក ប្រើតំបន់ពេលវេលាបានផ្ដល់ដោយបណ្ដាញ ។

ប្តូរនាឡិកាទៅទ្រង់ទ្រាយ 24 ម៉ោង

ប៉ះ ការកំណត់ > ប្រព័ន្ធ > កាលបរិច្ឆេទ & ម៉ោង ហើយបើក ប្រើទ្រង់ទ្រាយ 24-ម៉ោង ។

នាឡិការោទ៍

កំណត់ម៉ោងរោទ៍

1. ប៉ះ នាឡិកា > ម៉ោងរោទ៍ ។

2. ដើម្បីថែមម៉ោងរោទ៍ សូមប៉ះ � ។

3. ដើម្បីកែម៉ោងរោទ៍ សូមប៉ះវា។ ដើម្បីកំណត់ម៉ោងរោទ៍ឲ្យធ្វើឡើងវិញនៅកាលបរិច្ឆេទជាក់លាក់ សូមពិនិត្យ

ធ្វើឡើងវិញ ហើយរំលេចថ្ងៃនៃសប្ដាហ៍។

បិទម៉ោងរោទ៍

នៅពេលម៉ោងរោទ៍បន្លឺសំឡេង សូមអូសម៉ោងរោទ៍ទៅស្ដាំ។

ប្រតិទិន

រក្សាការតាមដានពេលវេលា – រៀនអំពីរបៀបរក្សាការណាត់ជួប កិច្ចការ និងកាលវិភាគរបស់អ្នក ឲ្យទាន់ពេលវេលា។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 30

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

គ្រប់គ្រងប្រតិទិន

ប៉ះ ប្រតិទិន > � និងជ្រើសប្រភេទប្រតិទិនណាដែលអ្នកចង់ឃើញ។

ប្រតិទិនត្រូវបានថែមដោយស្វ័យប្រវត្តិ នៅពេលអ្នកថែមគណនីមួយទៅទូរសព្ទរបស់អ្នក។

ដើម្បីថែមគណនីថ្មីមួយជាមួយប្រតិទិន សូមចូលទៅម៉ឺនុយកម្មវិធី ហើយប៉ះ ការកំណត់ > គណនី > ថែមគណនី ។

ថែមព្រឹត្តិការណ៍មួយ

ដើម្បីចងចាំការណាត់ជួប ឬព្រឹត្តិការណ៍មួយ សូមថែមវាទៅប្រតិទិនរបស់អ្នក។

1. ក្នុង ប្រតិទិន សូមប៉ះ �

ហើយជ្រើសប្រភេទធាតុបញ្ចូល។

2. វាយបញ្ចូលព័ត៌មានលម្អិតដែលអ្នកចង់

ហើយកំណត់ម៉ោង។

សូមប៉ះ មិនធ្វើឡើងវិញ

ហើយជ្រើសរយៈពេលញឹកញាប់ប៉ុណ្ណាដែលព្រឹត្តិការណ៍នោះគួរធ្វើឡើងវិញ។

4. ដើម្បីកំណត់ការរំឭក ប៉ះ បញ្ចូលការជូនដំណឹង

កំណត់ម៉ោង ហើយប៉ះ រួចរាល់ ។

បណ្ណែ៖ ដើម្បីកែព្រឹត្តិការណ៍មួយ សូមប៉ះព្រឹត្តិការណ៍នោះ និង

ហើយកែព័ត៌មានលម្អិត។

លុបការណាត់ជួបមួយ

1. ប៉ះព្រឹត្តិការណ៍។

2. ប៉ះ � > លុប ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 31

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

9 ផែនទី

រកកន្លែង និង ទទួលទិសដៅ

រកកន្លែងមួយ

Google Maps ជួយអ្នករកទីកន្លែងជាក់លាក់និងអាជីវកម្ម។

1. ប៉ះ ផែនទី ។

2. សរសេរពាក្យស្វែងរក ដូចជាអាសយដ្ឋានផ្លូវឬឈ្មោះកន្លែង ក្នុងរបារស្វែងរក។

3. ជ្រើសធាតុមួយពីបញ្ជីនៃការផ្គូផ្គងដែលបានស្នើ ដូចជាអ្វីដែលអ្នកសរសេរ ឬប៉ះ � ដើម្បីស្វែងរក។

ទីកន្លែងបង្ហាញឡើងលើផែនទី។ បើរកមិនឃើញលទ្ធផលស្វែងរកណាមួយទេ សូមប្រាកដថា

អក្ខរាវិរុទ្ធនៃពាក្យស្វែងរករបស់អ្នកគឺត្រឹមត្រូវ។

មើលទីកន្លែងបច្ចុប្បន្នរបស់អ្នក

ប៉ះ ផែនទី > � ។

ទទួលទិសដៅទៅកន្លែងមួយ

1. ប៉ះ ផែនទី និងវាយបញ្ចូលគោលដៅរបស់អ្នកក្នុងរបារស្វែងរក។

2. ប៉ះ ទិសដៅ ។ អាយខុនដែលបានរំលេចបង្ហាញទម្រង់នៃការដឹកជញ្ជូន ឧទាហណ៍ � ។ ដើម្បីប្ដូរទម្រង់

សូមជ្រើសទម្រង់ថ្មីក្រោមរបារស្វែងរក។

3. បើអ្នកមិនចង់ឲ្យចំណុចចាប់ផ្ដើមចេញពីទីកន្លែងបច្ចុប្បន្នរបស់អ្នកទេ សូមប៉ះ ទីកន្លែងរបស់អ្នក

ហើយស្វែងរកចំណុចចាប់ផ្ដើមថ្មីមួយ។

4. ប៉ះ ចាប់ផ្ដើម ដើម្បីចាប់ផ្ដើមការរុករក។

ផ្លូវបង្ហាញឡើងលើផែនទីជាមួយរយៈពេលប៉ាន់ស្មានដែលវាត្រូវការដើម្បីទៅដល់ទីនោះ។ ដើម្បីមើលទិសដៅលម្អិត

សូមប៉ះ ជំហាន & ច្រើនទៀត ។

ទាញយកនិងធ្វើបច្ចុប្បន្នភាពផែនទី

ទាញយកផែនទី

រក្សាទុកផែនទីថ្មីក្នុងទូរសព្ទរបស់អ្នកមុនពេលធ្វើដំណើរ ដូច្នេះអ្នកអាចបើករកផែនទីដោយគ្មានការភ្ជាប់អ៊ីនធើណិត

នៅពេលកំពុងធ្វើដំណើរ។

1. ប៉ះ ផែនទី > � > ផែនទីក្រៅបណ្ដាញ > ជ្រើសផែនទីផ្ទាល់ខ្លួនរបស់អ្នក ។

2. ជ្រើសតំបន់លើផែនទី ហើយប៉ះ ទាញយក ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 32

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ធ្វើបច្ចុប្បន្នភាពផែនទីដែលមានស្រាប់

1. ប៉ះ ផែនទី > � > ផែនទីក្រៅបណ្ដាញ និង ឈ្មោះផែនទី។

2. ប៉ះ បច្ចុប្បន្នភាព ។

If the icon � is not available, tap the icon for Google user account or your Google user account photo.

បណ្ណែ៖ អ្នកក៏អាចកំណត់ឲ្យទូរសព្ទរបស់អ្នកធ្វើបច្ចុប្បន្នភាពផែនទីដោយស្វ័យប្រវត្តិផងដែរ។ ប៉ះ ផែនទី >

� > ផែនទីក្រៅបណ្ដាញ > � ហើយប្ដូរ ធ្វើបច្ចុប្បន្នភាពផែនទីក្រៅបណ្ដាញដោយស្វ័យប្រវត្តិ និង

ទាញយកផែនទីក្រៅបណ្ដាញដោយស្វ័យប្រវត្តិ ទៅ បើក ។

ប្រើសេវាទីកន្លែង

ប្រើផែនទី ដើម្បីរកកន្លែងដែលអ្នកស្ថិតនៅ, ភ្ជាប់ទីកន្លែងរបស់អ្នកក្នុងរូបថតដែលអ្នកថត។

ព័ត៌មានទីកន្លែងអាចភ្ជាប់ទៅរូបថតឬវីដេអូ បើទីកន្លែងរបស់អ្នកអាចត្រូវបានកំណត់ដោយប្រើបច្ចេកវិទ្យាផ្កាយរណបឬបណ្ដាញ។

បើអ្នកចែករំលែករូបថតឬវីដេអូដែលមានព័ត៌មានទីកន្លែង ព័ត៌មានទីកន្លែងនោះអាចបង្ហាញជូនអ្នកដែលបង្ហាញរូបថតឬវីដេអូនោះ។

កម្មវិធីខ្លះអាចប្រើព័ត៌មានទីកន្លែងរបស់អ្នក ដើម្បីផ្ដល់ជូនអ្នកនូវសេវាកាន់តែច្រើននិងទូលំទូលាយ។

បើកសេវាទីកន្លែង

ទូរសព្ទរបស់អ្នកបង្ហាញទីកន្លែងរបស់អ្នកលើផែនទី ដោយប្រើប្រព័ន្ធកំណត់ទីតាំងដោយផ្កាយរណប, Wi-Fi ឬ

ការកំណត់ទីតាំងផ្អែកលើបណ្ដាញ (Cell ID)។

ភាពមាន សុក្រឹតភាព និងភាពពេញលេញនៃព័ត៌មានទីកន្លែង អាស្រ័យលើ ឧទាហរណ៍ ទីកន្លែងរបស់អ្នក បរិស្ថានជុំវិញ

និងប្រភពរបស់តតីយភាគី ហើយអាចមានកម្រិត។ ព័ត៌មានទីកន្លែងប្រហែលជាមិនមានឡើយ ឧទាហរណ៍នៅក្នុងអគារ

ឬជាន់ក្រោមដី។ សម្រាប់ព័ត៌មានភាពឯកជនពាក់ព័ន្ធនឹងវិធីកំណត់ទីតាំង សូមមើលគោលការណ៍ឯកជនភាព HMD Global មាននៅ http://www.nokia.com/phones/privacy។

ប្រព័ន្ធកំណត់ទីតាំងដោយផ្កាយរណបខ្លះអាចត្រូវការនូវការផ្ទេរបរិមាណទិន្នន័យតិចតួចតាមបណ្ដាញចល័ត។

បើអ្នកចង់ជៀសវាងចំណាយសោហ៊ុយទិន្នន័យ ឧទាហរណ៍ នៅពេលធ្វើដំណើរ អ្នកអាចបិទការភ្ជាប់បណ្ដាញចល័តក្នុង

ការកំណត់នៃទូរសព្ទរបស់អ្នក។

ការកំណត់ទីតាំងដោយ Wi-Fi បង្កើនសុក្រឹតភាពនៃការកំណត់ទីតាំង នៅពេលមិនមានរលកសញ្ញាផ្កាយរណប ជាពិសេស

នៅពេលអ្នកនៅក្នុងអគារ ឬនៅពេលស្ថិតនៅចន្លោះអគារខ្ពស់ៗ។ បើអ្នកស្ថិតក្នុងកន្លែងមួយដែលការប្រើ Wi-Fi

ត្រូវបានកំហិត អ្នកអាចបិទ Wi-Fi ក្នុង ការកំណត់ទូរសព្ទរបស់អ្នក។

ប៉ះ ការកំណត់ > ទីកន្លែង ហើយបើក ប្រើទីកន្លែង ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 33

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

10 កម្មវិធី, បច្ចុប្បន្នភាព និងការចម្លងទុក

ទទួលកម្មវិធីពី GOOGLE PLAY

អ្នកត្រូវការថែមគណនី Google ទៅទូរសព្ទរបស់អ្នក ដើម្បីប្រើសេវា Google Play។ ខ្លឹមព័ត៌មានខ្លះដែលមានក្នុង

Google Play អាចគិតថ្លៃ។ ដើម្បីថែមវិធីបង់ប្រាក់ សូមប៉ះ Play Store > � > វិធីបង់ប្រាក់ ។ ជានិច្ចកាល

ត្រូវប្រាកដថាមានការអនុញ្ញាតពីម្ចាស់នៃវិធីបង់ប្រាក់ នៅពេលទិញខ្លឹមព័ត៌មានពី Google Play។

ថែមគណនី Google ទៅទូរសព្ទរបស់អ្នក

1. ប៉ះ ការកំណត់ > គណនី > ថែមគណនី > Google ។ បើបានសួរ សូមបញ្ជាក់វិធីចាក់សោឧបករណ៍របស់អ្នក។

2. វាយបញ្ចូលព័ត៌មានអត្តសញ្ញាណនៃគណនី Google របស់អ្នក ហើយប៉ះ បន្ទាប់ ឬក៏ដើម្បីបង្កើតគណនីថ្មីមួយ សូមប៉ះ

បង្កើតគណនី ។

3. ធ្វើតាមសេចក្តីណែនាំលើទូរសព្ទរបស់អ្នក។

ទាញយកកម្មវិធី

1. ប៉ះ Play Store ។

2. ប៉ះរបារស្វែងរកដើម្បីរកកម្មវិធី ឬក៏ជ្រើសកម្មវិធីពីការឲ្យយោបល់អ្នក។

3. ក្នុងពិពណ៌នានៃកម្មវិធី សូមប៉ះ ដំឡើង ដើម្បីទាញយកនិងដំឡើងកម្មវិធី។

ដើម្បីឃើញកម្មវិធីរបស់អ្នក សូមចូលទៅគេហអេក្រង់ ហើយអូសឡើងលើពីផ្នែកខាងក្រោមនៃអេក្រង់។

ធ្វើឲ្យមានលំហទំនេរលើទូរសព្ទរបស់អ្នក

បើមេម៉ូរីទូរសព្ទរបស់អ្នកជិតពេញ សូមផ្លាស់ទីឯកសារទៅកាតមេម៉ូរី ឬក៏លុបឯកសារមិនចាំបាច់។

ផ្ទេរឯកសារទៅកាតមេម៉ូរី

ដើម្បីផ្លាស់ទីរូបថតពីមេម៉ូរីទូរសព្ទរបស់អ្នកទៅកាតមេម៉ូរី សូមប៉ះ ឯកសារ > រូប ។ ចុច និងសង្កត់រូបថតដែលអ្នកចង់ផ្លាស់ទី

ហើយប៉ះ � > ផ្លាស់ទីទៅ > កាត SD ។

ដើម្បីផ្លាស់ទីសំណុំឯកសារនិងឯកសារនានា សូមប៉ះ ឯកសារ > ឯកសារ & ផ្សេងទៀត ។ ប៉ះ � ជាប់នឹងឈ្មោះឯកសារនោះ

ហើយប៉ះ ផ្លាស់ទីទៅកាត SD ។

ធ្វើបច្ចុប្បន្នភាពសុហ្វវែរទូរសព្ទរបស់អ្នក

រក្សាភាពទាន់សម័យ – ធ្វើបច្ចុប្បន្នភាពសុហ្វវែរនិងកម្មវិធីទូរសព្ទរបស់អ្នកដោយឥតប្រើខ្សែ

ដើម្បីទទួលមុខងារថ្មីៗនិងកាន់តែទំនើបៗសម្រាប់ទូរសព្ទរបស់អ្នក។ ការធ្វើបច្ចុប្បន្នភាពសុហ្វវែរក៏អាចកែលម្អប្រសិទ្ធផលនៃទូរសព្ទរបស់អ្នកផងដែរ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 34

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ដំឡើងបច្ចុប្បន្នភាពដែលមាន

ប៉ះ ការកំណត់ > ប្រព័ន្ធ > កម្រិតខ្ពស់ > បច្ចុប្បន្នភាពប្រព័ន្ធ > ពិនិត្យបច្ចុប្បន្នភាព

ដើម្បីពិនិត្យថាតើមានបច្ចុប្បន្នភាពទេ។

នៅពេលទូរសព្ទរបស់អ្នកជូនដំណឹងអ្នកថាមានបច្ចុប្បន្នភាព សូមគ្រាន់តែធ្វើតាមសេចក្តីណែនាំដែលបានបង្ហាញលើទូរសព្ទរបស់អ្នកប៉ុណ្ណោះ។

បើទូរសព្ទរបស់អ្នកសល់មេម៉ូរីតិច អ្នកអាចត្រូវការផ្លាស់ទីរូបថត និងរបស់ផ្សេងទៀតទៅកាតមេម៉ូរី។

ព្រមាន៖ បើអ្នកដំឡើងបច្ចុប្បន្នភាពសុហ្វវែរ អ្នកមិនអាចប្រើឧបករណ៍នេះបានឡើយ សូម្បីតែការហៅបន្ទាន់

រហូតទាល់តែការដំឡើងបានបញ្ចប់ ហើយឧបករណ៍បានចាប់ផ្តើមឡើងវិញ។

មុនពេលចាប់ផ្ដើមបច្ចុប្បន្នភាព សូមភ្ជាប់គ្រឿងសាក ឬក៏ត្រូវប្រាកដថាថ្មរបស់ឧបករណ៍មានថាមពលគ្រប់គ្រង និង ភ្ជាប់ទៅ

Wi-Fi ដោយសារកញ្ចប់បច្ចុប្បន្នភាពអាចប្រើទិន្នន័យចល័តច្រើន។

ចម្លងទុកទិន្នន័យរបស់អ្នក

ដើម្បីធានាថាទិន្នន័យរបស់អ្នកមានសុវត្ថិភាព សូមប្រើមុខងារចម្លងទុកក្នុងទូរសព្ទរបស់អ្នក។ ទិន្នន័យឧបករណ៍របស់អ្នក

(ដូចជាពាក្យសម្ងាត់ Wi-Fi និង ប្រវត្តិការហៅ) ព្រមទាំងទិន្នន័យកម្មវិធី (ដូចជាការកំណត់ និង ឯកសារ ដែលកម្មវិធីបានរក្សាទុក)

នឹងត្រូវបានចម្លងទុកពីចម្ងាយ។

បើកការចម្លងទុកដោយស្វ័យប្រវត្តិ

ប៉ះ ការកំណត់ > ប្រព័ន្ធ > ចម្លងទុក ហើយបើកការចម្លងទុក។

ស្ដារការកំណត់ដើម និង លុបខ្លឹមព័ត៌មានឯកជនពីទូរសព្ទរបស់អ្នក

គ្រោះថ្នាក់អាចកើតឡើង – បើទូរសព្ទរបស់អ្នកមិនដំណើរការប្រក្រតី អ្នកអាចស្ដារការកំណត់របស់វា។

ឬ បើអ្នកទិញទូរសព្ទថ្មី ឬក៏ចង់ចោលឬធ្វើនិស្សរណកម្មទូរសព្ទរបស់អ្នក

នេះជារបៀបដែលអ្នកអាចលុបព័ត៌មាននិងខ្លឹមព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ សូមកត់សម្គាល់ថា

វាជាការទទួលខុសត្រូវរបស់អ្នកដើម្បីលុបខ្លឹមព័ត៌មានឯកជនទាំងអស់។

កំណត់ទូរសព្ទរបស់អ្នកឡើងវិញ

1. ប៉ះ ការកំណត់ > ប្រព័ន្ធ > កម្រិតខ្ពស់ > ជម្រើសកំណត់ឡើងវិញ >

លុបទិន្នន័យទាំងអស់ (កំណត់ឡើងវិញពីរោងចក្រ) ។

2. ធ្វើតាមសេចក្តីណែនាំដែលបានបង្ហាញលើទូរសព្ទរបស់អ្នក។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 35

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

11 ការពារទូរសព្ទរបស់អ្នក

ការពារទូរសព្ទរបស់អ្នកជាមួយសោអេក្រង់

អ្នកអាចកំណត់ឲ្យទូរសព្ទរបស់អ្នកត្រូវការនូវការផ្ទៀងផ្ទាត់ភាពពិត នៅពេលដោះសោអេក្រង់។

កំណត់សោអេក្រង់

1. ប៉ះ ការកំណត់ > សន្តិសុខ > សោអេក្រង់ ។

2. ជ្រើសប្រភេទសោ ហើយធ្វើតាមការណែនាំលើទូរសព្ទរបស់អ្នក។

ការពារទូរសព្ទរបស់អ្នកជាមួយខ្ចៅដៃរបស់អ្នក

ថែមខ្ចៅដៃ

1. ប៉ះ ការកំណត់ > សន្តិសុខ > ខ្ចៅដៃ ។ បើអ្នកមិនបានរៀបចំសោអេក្រង់លើទូរសព្ទរបស់អ្នកទេ សូមប៉ះ

រៀបចំសោអេក្រង់ ។

2. ជ្រើសវិធីដោះសោការចម្លងទុកអ្វីដែលអ្នកចង់ប្រើសម្រាប់អេក្រង់ជាប់សោ

ហើយធ្វើតាមសេចក្ដីណែនាំដែលបានបង្ហាញលើទូរសព្ទរបស់អ្នក។

ដោះសោទូរសព្ទរបស់អ្នកជាមួយខ្ចៅដៃរបស់អ្នក

ដាក់ម្រាមដៃដែលអ្នកបានចុះបញ្ជីលើសិនសឺ។

ប្រសិនបើមានបញ្ហាឧបករណ៍ចាប់សញ្ញាម្រាមដៃ ហើយអ្នកមិនអាចប្រើវិធីសាស្ត្រចូលផ្សេងដើម្បីស្ដារ

ឬកំណត់ទូរសព្ទឡើងវិញតាមវិធីណាមួយ ទូរសព្ទរបស់អ្នកនឹងតម្រូវឱ្យទទួលសេវាពីបុគ្គលិកដែលមានការអនុញ្ញាត។

អ្នកអាចបង់ថ្លៃបន្ថែម ហើយទិន្នន័យផ្ទាល់ខ្លួនទាំងអស់លើទូរសព្ទរបស់អ្នកអាចត្រូវបានលុបចេញ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងកន្លែងថែទាំទូរសព្ទរបស់អ្នកដែលជិតបំផុតឬតំណាងចែកចាយទូរសព្ទឲ្យអ្នក។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 36

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ការពារទូរសព្ទរបស់អ្នកជាមួយផ្ទៃមុខរបស់អ្នក

រៀបចំការផ្ទៀងផ្ទាត់ភាពពិតតាមផ្ទៃមុខ

1. ប៉ះ ការកំណត់ > សន្តិសុខ > ផ្ទៃមុខដោះសោ ។

2. ជ្រើសវិធីដោះសោជំនួយណាដែលអ្នកចង់ប្រើសម្រាប់អេក្រង់ជាប់សោ

ហើយធ្វើតាមសេចក្ដីណែនាំដែលបានបង្ហាញលើទូរសព្ទរបស់អ្នក។

សូមរក្សាការបើកភ្នែករបស់អ្នក ហើយត្រូវប្រាកដថាទូរសព្ទអាចមើលឃើញផ្ទៃមុខរបស់អ្នកទាំងស្រុង ហើយគ្មានវត្ថុអ្វី

ដូចជាមួកឬវ៉ែនតា គ្របលើវា។

សម្គាល់ ៖ ការប្រើផ្ទៃមុខរបស់អ្នកដើម្បីដោះសោទូរសព្ទរបស់អ្នកមិនសូវមានសន្តិសុខដូចការប្រើខ្ចៅដៃ លំនាំ

ឬពាក្យសម្ងាត់ទេ។ ទូរសព្ទរបស់អ្នកអាចត្រូវបានដោះសោដោយនរណាម្នាក់ឬអ្វីមួយដែលមានរូបរាងស្រដៀងគ្នា។

ផ្ទៃមុខដោះសោអាចមិនដំណើរការត្រឹមត្រូវក្នុងបរិស្ថានដែលមានពន្លឺខាងក្រោយចាំង ឬក៏ងងឹតពេកឬភ្លឺពេក។

ដោះសោទូរសព្ទរបស់អ្នកជាមួយផ្ទៃមុខរបស់អ្នក

ដើម្បីដោះសោទូរសព្ទរបស់អ្នក សូមបើកអេក្រង់របស់អ្នក ហើយសំឡេងមើលកាមេរ៉ា។

បើមានកំហុសស្គាល់ផ្ទៃមុខ ហើយអ្នកមិនអាចប្រើវិធីចុះឈ្មោះចូលជំនួសដើម្បីសង្គ្រោះឬកំណត់ទូរសព្ទឡើងវិញតាមវិធីណាមួយទេ

ទូរសព្ទរបស់អ្នកនឹងត្រូវការសេវាជួសជុល។ អ្នកអាចបង់ថ្លៃបន្ថែម ហើយទិន្នន័យផ្ទាល់ខ្លួនទាំងអស់លើទូរសព្ទរបស់អ្នកអាចត្រូវបានលុបចេញ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងកន្លែងផ្ដល់សេវាដែលទទួលសិទ្ធិនៅជិតបំផុតសម្រាប់ទូរសព្ទរបស់អ្នក

ឬក៏តំណាងចែកចាយទូរសព្ទឲ្យអ្នក។

ប្តូរកូដ PIN នៃ SIM របស់អ្នក

បើកាត SIM របស់អ្នកអមមកជាមួយកូដ PIN បុរេកំណត់ អ្នកអាចប្ដូរវាទៅកូដដែលកាន់តែមានសន្តិសុខ។

អ្នកផ្ដល់សេវាបណ្ដាញខ្លះប៉ុណ្ណោះគាំទ្រវា។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 37

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ជ្រើស PIN នៃ SIM របស់អ្នក។

អ្នកអាចជ្រើសលេខណាត្រូវប្រើសម្រាប់ PIN នៃ SIM។ កូដ PIN នៃ SIM អាចមាន 4-8 ខ្ទង់។

1. ប៉ះ ការកំណត់ > សន្តិសុខ > កម្រិតខ្ពស់ > សោកាត SIM ។

2. ក្រោមកាត SIM ដែលបានជ្រើស សូមប៉ះ ប្ដូរ PIN នៃ SIM ។

កូដចូលប្រើ

រៀនថាតើកូដខុសៗគ្នាលើទូរសព្ទរបស់អ្នកប្រើដើម្បីអ្វី។

កូដ PIN ឬ PIN2

កូដ PIN ឬ PIN2 មាន 4-8 ខ្ទង់។

កូដទាំងនេះការពារកាត SIM របស់អ្នកពីការប្រើដោយគ្មានការអនុញ្ញាត ឬក៏ត្រូវការដើម្បីចូលប្រើមុខងារខ្លះ។

អ្នកអាចកំណត់ឲ្យទូរសព្ទរបស់អ្នកសួររកកូដ PIN នៅពេលអ្នកបើកវា។

បើអ្នកបានភ្លេចកូដឬពួកវាមិនត្រូវបានផ្តល់មកជាមួយកាតរបស់អ្នកទេ សូមទាក់ទងអ្នកផ្តល់សេវាបណ្តាញឲ្យអ្នក។

បើអ្នកវាយកូដនេះមិនត្រឹមត្រូវ 3 ដងជាប់គ្នា អ្នកត្រូវឈប់ខ្ទប់កូដនេះ ដោយប្រើកូដ PUK ឬ PUK2។

កូដ PUK ឬ PUK2

អ្នកត្រូវការកូដ PUK ឬ PUK2 ដើម្បីឈប់ខ្ទប់កូដ PIN ឬ PIN2។

បើកូដនេះមិនបានផ្តល់មកជាមួយកាត SIM របស់អ្នកទេ សូមទាក់ទងអ្នកផ្តល់សេវាបណ្តាញឲ្យអ្នក។

កូដសោ

លេខកូដចាក់សោត្រូវបានគេស្គាល់ផងដែរថាជាកូដសុវត្ថិភាព ឬលេខសម្ងាត់។

កូដសោជួយអ្នកការពារទូរសព្ទរបស់អ្នកពីការប្រើដោយគ្មានការអនុញ្ញាត។

អ្នកអាចកំណត់ឲ្យទូរសព្ទរបស់អ្នកសួររកកូដសោដែលអ្នកកំណត់។ រក្សាកូដនេះដោយសម្ងាត់និងនៅកន្លែងមានសុវត្ថិភាព

ក្រៅពីទូរសព្ទរបស់អ្នក។

បើអ្នកភ្លេចកូដនេះ ហើយទូរសព្ទរបស់អ្នកជាប់សោ ទូរសព្ទរបស់អ្នកនឹងត្រូវការជួសជុល។ អ្នកអាចបង់ថ្លៃបន្ថែម

ហើយទិន្នន័យផ្ទាល់ខ្លួនទាំងអស់លើទូរសព្ទរបស់អ្នកអាចត្រូវបានលុបចេញ។ ដើម្បីទទួលព័ត៌មានបន្ថែម

សូមទាក់ទងកន្លែងផ្ដល់សេវាដែលទទួលសិទ្ធិនៅជិតបំផុតសម្រាប់ទូរសព្ទរបស់អ្នក ឬក៏តំណាងចែកចាយទូរសព្ទឲ្យអ្នក។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 38

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

កូដ IMEI

កូដ IMEI ត្រូវបានប្រើដើម្បីសម្គាល់ទូរសព្ទក្នុងបណ្តាញ។ អ្នកក៏ប្រហែលជាត្រូវផ្តល់លេខទៅកន្លែងផ្តល់សេវាកម្ម

ឬអ្នកចែកចាយទូរសព្ទដែលមានការអនុញ្ញាតពីអ្នក។ ដើម្បីមើលលេខកូដ IMEI របស់អ្នក៖

• ចុច *#06#

• ពិនិត្យមើលប្រអប់លក់ដើម

ប្រសិនបើលេខកូដ IMEI ត្រូវបានបោះពុម្ពលើទូរសព្ទរបស់អ្នក អ្នកអាចរកឃើញវា ឧទាហរណ៍នៅលើថាស SIM

ឬក្រោមគម្របខាងក្រោយ ប្រសិនបើទូរសព្ទរបស់អ្នកមានគម្របដែលអាចដោះចេញបាន។

រកឬចាក់សោទូរសព្ទរបស់អ្នក

បើអ្នកបាត់ទូរសព្ទរបស់អ្នក អ្នកអាចរក ចាក់សោ ឬលុបវាពីចម្ងាយ បើអ្នកបានចុះឈ្មោះចូលជាមួយគណនី Google។

រកឧបករណ៍ខ្ញុំ ត្រូវបានបើកតាមលំនាំដើមសម្រាប់ទូរសព្ទដែលពាក់ព័ន្ធជាមួយគណនី Google។

ដើម្បីប្រើ រកឧបករណ៍ខ្ញុំ ទូរសព្ទដែលអ្នកបាត់ត្រូវតែ៖

• បានបើក

• បានចុះឈ្មោះចូលជាមួយ គណនី Google

• បានភ្ជាប់ទៅទិន្នន័យចល័ត ឬ Wi-Fi

• មើលឃើញលើ Google Play

• បានបើកទីកន្លែង

• បានបើក រកឧបករណ៍ខ្ញុំ

នៅពេល រកឧបករណ៍ខ្ញុំ ភ្ជាប់ជាមួយទូរសព្ទរបស់អ្នក អ្នកអាចឃើញទីកន្លែងនៃទូរសព្ទ

នោះទូរសព្ទនឹងទទួលការជូនដំណឹងមួយ។

1. បើក android.com/find លើកុំព្យូទ័រ ថេប្លិត ឬទូរសព្ទដែលបានភ្ជាប់ទៅអ៊ីនធើណិត ហើយចុះឈ្មោះចូលគណនី

Google របស់អ្នក។

2. បើអ្នកមានទូរសព្ទលើសពីមួយ សូមចុចលើទូរសព្ទដែលបានបាត់នៅផ្នែកខាងលើនៃអេក្រង់។

3. លើផែនទី នឹងឃើញកន្លែងប្រហាក់ប្រហែលដែលទូរសព្ទស្ថិតនៅ។ ទីកន្លែងនោះគឺប្រហាក់ប្រហែល ហើយអាចមិនសុក្រឹត។

បើមិនអាចរកឃើញឧបករណ៍របស់អ្នកទេ រកឧបករណ៍ខ្ញុំ នឹងបង្ហាញទីកន្លែងដែលវាបានស្គាល់ចុងក្រោយ បើមាន។

ដើម្បីចាក់សោឬលុបទូរសព្ទរបស់អ្នក សូមធ្វើតាមសេចក្ដីណែនាំលើវិបសៃ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 39

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

12 ព័ត៌មានផលិតផលនិងសុវត្ថិភាព

ដើម្បីសុវត្ថិភាពរបស់អ្នក

អានគោលការណ៍ណែនាំងាយៗទាំងនេះ។ ការមិនគោរពតាមគោលការណ៍ណែនាំទាំងនេះអាចបង្កឲ្យមានគ្រោះថ្នាក់

ឬក៏ប្រឆាំងនឹងច្បាប់និងបទបញ្ជាក្នុងស្រុក។ សម្រាប់ព័ត៌មានបន្ថែម សូមអានមគ្គទេសក៍អ្នកប្រើប្រាស់ពេញលេញ។

បិទទូរសព្ទនៅកន្លែងដែលបានកំហិត

បិទឧបករណ៍ នៅពេលការប្រើទូរសព្ទចល័តមិនត្រូវបានអនុញ្ញាត ឬក៏នៅពេលវាអាចបង្កការឆ្លងរំខានឬគ្រោះថ្នាក់

ឧទាហរណ៍ ក្នុងយន្តហោះ ក្នុងមន្ទីរពេទ្យ ឬនៅក្បែរគ្រឿងបរិក្ខារវេជ្ជសាស្ត្រ ឥន្ធនៈ សារធាតុគីមី ឬកន្លែងកំពុងផ្ទុះ។

គោរពការណែនាំទាំងអស់ក្នុងតំបន់ដែលបានកំហិត។

សុវត្ថិភាពលើដងផ្លូវជាអាទិភាពចម្បង

គោរពច្បាប់ក្នុងស្រុកទាំងអស់។ ត្រូវទុកដៃរបស់អ្នកឲ្យទំនេរជានិច្ចសម្រាប់តែការបើកបរ នៅពេលអ្នកកំពុងបើកបរយានយន្ត។

អាទិភាពចម្បងរបស់អ្នក ខណៈពេលកំពុងបើកបរ គឺសុវត្ថិភាពលើដងផ្លូវ។

ការឆ្លងរំខាន

ឧបករណ៍ឥតខ្សែទាំងអស់អាចនឹងងាយទទួលការឆ្លងរំខានដែលអាចប៉ះពាល់ដល់ប្រសិទ្ធផល។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 40

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

សេវាដែលទទួលសិទ្ធិ

មានតែបុគ្គលិកដែលទទួលសិទ្ធិប៉ុណ្ណោះដែលអាចដំឡើងឬជួសជុលផលិតផលនេះបាន។

ថ្ម គ្រឿងសាក និងគ្រឿងបន្សំផ្សេងទៀត

ប្រើតែថ្ម គ្រឿងសាក និងគ្រឿងបន្សំផ្សេងទៀត ដែលបានទទួលការយល់ព្រមពី HMD Global Oy

សម្រាប់ការប្រើជាមួយឧបករណ៍នេះប៉ុណ្ណោះ។ ចូរកុំភ្ជាប់ជាមួយផលិតផលដែលមិនត្រូវគ្នា។

រក្សាឧបករណ៍របស់អ្នកកុំឲ្យត្រូវទឹក

បើឧបករណ៍របស់អ្នកអាចការពារជម្រាបទឹក សូមមើលអត្រា IP របស់វា ដើម្បីទទួលមគ្គទេសក៍កាន់តែលម្អិត។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 41

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ផ្នែកកញ្ចក់

ឧបករណ៍ និង/ឬ អេក្រង់របស់វាធ្វើពីកញ្ចក់។ កញ្ចក់នេះអាចបែក បើឧបករណ៍ធ្លាក់លើផ្ទៃរឹង ឬក៏ទទួលរងការប៉ះទង្គិចធ្ងន់។

បើកញ្ចក់នោះបែក ចូរកុំប៉ះផ្នែកកញ្ចក់នៃឧបករណ៍នេះ ឬក៏ប៉ុនប៉ងយកកញ្ចក់ដែលបែកនោះចេញពីឧបករណ៍។

ឈប់ប្រើឧបករណ៍រហូតទាល់តែបានប្តូរកញ្ចក់នោះដោយបុគ្គលិកផ្តល់សេវាដែលទទួលសិទ្ធិ។

ការពារត្រចៀករបស់អ្នក

ដើម្បីបង្ការកុំឲ្យខូចត្រចៀករបស់អ្នក ចូរកុំស្តាប់ក្នុងកម្រិតសំឡេងខ្លាំងក្នុងអំឡុងពេលយូរ។

ប្រុងប្រយ័ត្ននៅពេលកាន់ឧបករណ៍របស់អ្នកជិតត្រចៀករបស់អ្នក ខណៈពេលកំពុងប្រើឧបល័រ។

SAR

ឧបករណ៍នេះបំពេញតាមគោលការណែនាំស្ដីពីការប៉ះពាល់របស់ RF នៅពេលប្រើទាំងនៅទីតាំងប្រើធម្មតាទៅនឹងត្រចៀក

ឬពេលដាក់ចម្ងាយយ៉ាងតិច 1.5 សង់ទីម៉ែត្រ (5/8 អ៊ីញ) ពីរាងកាយ។ តម្លៃ SAR អតិបរមាដែលបានបញ្ជាក់

អាចរកឃើញក្នុងផ្នែកព័ត៌មានវិញ្ញាបនបត្រ (SAR) នៃមគ្គទេសក៍អ្នកប្រើប្រាស់នេះ។ សម្រាប់ព័ត៌មានបន្ថែម

សូមមើលផ្នែកព័ត៌មានវិញ្ញាបនប័ត្រ (SAR) នៃមគ្គុទេសក៍អ្នកប្រើប្រាស់នេះ ឬចូលទៅកាន់ www.sar-tick.com

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 42

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

សេវាបណ្ដាញ និង សោហ៊ុយ

ការប្រើមុខងារនិងសេវាខ្លះ ឬក៏ការទាញយកខ្លឹមព័ត៌មាន រួមទាំងរបស់ឥតគិតថ្លៃ

ត្រូវការនូវការភ្ជាប់បណ្តាញ។ វាអាចនាំឲ្យមានការបញ្ជូនបរិមាណទិន្នន័យច្រើន ដែលអាចគិតថ្លៃទិន្នន័យ។

អ្នកក៏អាចត្រូវការចុះឈ្មោះប្រើមុខងារខ្លះផងដែរ។

សំខាន់ ៖ 4G/LTE អាចមិនទទួលការគាំទ្រដោយអ្នកផ្ដល់សេវាបណ្ដាញឲ្យអ្នក ឬ ដោយអ្នកផ្ដល់សេវាដែលអ្នកកំពុងប្រើ

នៅពេលធ្វើដំណើរ។ ក្នុងករណីទាំងនេះ អ្នកប្រហែលជាមិនអាចធ្វើឬទទួលការហៅ ផ្ញើ ឬទទួលសារ

ឬក៏ប្រើការភ្ជាប់ទិន្នន័យចល័តឡើយ។ ដើម្បីធ្វើឲ្យប្រាកដថា ឧបករណ៍របស់អ្នកដំណើរការដោយរលូន

នៅពេលមិនមានសេវា 4G/LTE ពេញលេញ វាជាយោបល់ដែលថា អ្នកគួរប្ដូរល្បឿនភ្ជាប់លឿនបំផុតពី 4G ទៅ

3G។ ដើម្បីធ្វើដូច្នេះ លើគេហអេក្រង់ សូមប៉ះ ការកំណត់ > បណ្ដាញ & អ៊ីនធើណិត > បណ្ដាញចល័ត ហើយប្ដូរ

ប្រភេទបណ្ដាញដែលចូលចិត្ត ទៅ 3G ។

សម្គាល់ ៖ ការប្រើ Wi-Fi អាចត្រូវបានកំហិតក្នុងប្រទេសខ្លះ។ ឧទាហរណ៍ នៅ EU អ្នកត្រូវបានអនុញ្ញាតឲ្យប្រើ Wi-Fi

5150–5350 MHz តែក្នុងអាគារប៉ុណ្ណោះ ហើយនៅសហរដ្ឋអាមេរិក និង កាណាដា អ្នកត្រូវបានអនុញ្ញាតឲ្យប្រើ

Wi-Fi 5.15–5.25 GHz តែក្នុងអាគារប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអាជ្ញាធរក្នុងស្រុករបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអ្នកផ្តល់សេវាបណ្តាញឲ្យអ្នក។

ការហៅអាសន្ន

សំខាន់៖ ការភ្ជាប់ក្នុងស្ថានភាពទាំងអស់មិនអាចធានាបានឡើយ។ សូមកុំពឹងផ្អែកលើទូរសព្ទឥតខ្សែណាមួយសម្រាប់ការប្រាស្រ័យទាក់ទងសំខាន់ៗដូចជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។

មុនពេលធ្វើការហៅ៖

• បើកទូរសព្ទ។

• បើអេក្រង់ទូរសព្ទនិងគ្រាប់ចុចជាប់សោ សូមដោះសោពួកវា។

• ផ្លាស់ទីទៅកន្លែងមួយដែលមានកម្លាំងរលកសញ្ញាគ្រប់គ្រាន់។

លើគេហអេក្រង់ សូមប៉ះ �

1. វាយបញ្ចូលលេខអាសន្នផ្លូវការសម្រាប់ទីកន្លែងបច្ចុប្បន្នរបស់អ្នក។ លេខហៅអាសន្នខុសគ្នាតាមទីកន្លែង។

2. ប៉ះ � ។

3. ផ្តល់ព័ត៌មានចាំបាច់ឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើបាន។ ចូរកុំបញ្ចប់ការហៅ

រហូតទាល់តែអ្នកបានទទួលការអនុញ្ញាតឲ្យធ្វើដូច្នោះ។

អ្នកក៏ប្រហែលជាត្រូវការធ្វើដូចខាងក្រោមផងដែរ៖

• ដាក់កាត SIM ក្នុងទូរសព្ទ។ ប្រសិនបើអ្នកមិនមានស៊ីមកាតទេ នៅលើអេក្រង់ជាប់សោ សូមចុច បន្ទាន់ ។

• បើទូរសព្ទរបស់អ្នកសួររកកូដ PIN សូមប៉ះ បន្ទាន់ ។

• បិទកំហិតការហៅក្នុងទូរសព្ទរបស់អ្នក ដូចជាការរារាំងការហៅ ការហៅកំណត់ ឬក្រុមអ្នកប្រើប្រាស់បិទ។

• បើមិនមានបណ្ដាញចល័តទេ អ្នកក៏អាចសាកល្បងធ្វើការហៅអ៊ីនធើណិតផងដែរ បើអ្នកអាចចូលប្រើអ៊ីនធើណិត។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 43

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ថែទាំឧបករណ៍របស់អ្នក

ថែទាំឧបករណ៍ ថ្ម គ្រឿងសាក និងគ្រឿងបន្សំរបស់អ្នកដោយយកចិត្តទុកដាក់។

សំណើខាងក្រោមជួយធ្វើឲ្យឧបករណ៍របស់អ្នកធ្វើប្រតិបត្តិការយ៉ាងរលូន។

• រក្សាឲ្យឧបករណ៍ស្ងួតជានិច្ច។ ភ្លៀង • ចូរកុំទម្លាក់ គោះ ឬអង្រួនឧបករណ៍ឬថ្ម។

សំណើម និងវត្ថុរាវគ្រប់ប្រភេទ ឬក៏ញើស ការប្រើដៃធ្ងន់អាចធ្វើឲ្យវាបែក។

អាចមានជាតិរ៉ែដែលអាចធ្វើឲ្យមានច្រែះស៊ីសៀគ្វីអេឡិចត្រូនិក។

• ប្រើតែក្រណាត់ទន់ ស្អាត និងស្ងួតប៉ុណ្ណោះ

• ចូរកុំប្រើឬទុកឧបករណ៍ក្នុងកន្លែងមានធូលីនិងដី។ ដើម្បីសម្អាតផ្ទៃនៃទូរសព្ទ។

• ចូរកុំទុកឧបករណ៍ក្នុងសីតុណ្ហភាពខ្ពស់។

សីតុណ្ហភាពខ្ពស់អាចធ្វើឲ្យខូចឧបករណ៍ឬថ្ម។

• ចូរកុំលាបថ្នាំលើឧបករណ៍។

ថ្នាំលាបអាចរារាំងដំណើរការប្រក្រតី។

• ចូរកុំទុកឧបករណ៍ក្នុងសីតុណ្ហភាពត្រជាក់។

នៅពេលឧបករណ៍ឡើងកម្ដៅទៅសីតុណ្ហភាពធម្មតារបស់វា

• រក្សាឧបករណ៍ឲ្យផុតពីមេដែក ឬ ដែនម៉ាញ៉េទិក។

សំណើមអាចកើតឡើងនៅខាងក្នុងឧបករណ៍

ហើយធ្វើឲ្យវាខូច។

• ដើម្បីរក្សាសុវត្ថិភាពទិន្នន័យសំខាន់របស់អ្នក

សូមទុកវាក្នុងកន្លែងដាច់ដោយឡែកយ៉ាងតិចពីរ

ដូចជាឧបករណ៍របស់អ្នក កាតមេម៉ូរី ឬកុំព្យូទ័រ

• ចូរកុំបើកឧបករណ៍ ក្រៅពីអ្វីដែលបានណែនាំក្នុងមគ្គទេសក៍អ្នកប្រើប្រាស់។

ឬក៏កត់ទុកនូវព័ត៌មានសំខាន់នោះ។

• ការកែដោយគ្មានសិទ្ធិអាចធ្វើឲ្យខូចឧបករណ៍ និង

បំពានបទបញ្ជាដែលគ្របដណ្ដប់លើឧបករណ៍វិទ្យុ។

ក្នុងអំឡុងប្រតិបត្តិការយូរ ឧបករណ៍អាចក្តៅ។ ក្នុងករណីភាគច្រើន នេះគឺបញ្ហាធម្មតា។

ដើម្បីជៀសវាងការឡើងកម្តៅជ្រុល ដោយស្វ័យប្រវត្តិ ឧបករណ៍អាចដើរយឺត,

ធ្វើឲ្យអេក្រង់ស្រអាប់ក្នុងអំឡុងពេលហៅវីដេអូ, បិទកម្មវិធី, បិទការសាក ហើយបើចាំបាច់ គឺវាបិទដោយខ្លួនឯង។

បើឧបករណ៍នេះមិនដំណើរការប្រក្រតី សូមយកវាទៅកន្លែងផ្តល់សេវាដែលទទួលសិទ្ធិជិតបំផុត។

និស្សរណកម្ម

ជានិច្ចកាល ត្រូវយកផលិតផលអេឡិចត្រូនិក ថ្ម និងសម្ភារៈខ្ចប់ដែលអ្នកបានប្រើរួចទៅកន្លែងប្រមូលវត្ថុដែលបានកំណត់។

តាមវិធីនេះ អ្នកជួយទប់ស្កាត់ការបោះចោលសំរាមពាសវាលពាសកាល និងជំរុញឲ្យមានធ្វើនិស្សរណកម្មវត្ថុធាតុ។

ផលិតផលអគ្គិសនីនិងអេឡិចត្រូនិកមានវត្ថុធាតុដែលមានតម្លៃជាច្រើន រួមទាំងលោហៈ (ដូចជាស្ពាន់

អាលុយមីញ៉ូម ដែកថែប និងម៉ាញ៉េស្យូម) ព្រមទាំងលោហៈមានតម្លៃ (ដូចជាមាស ប្រាក់ និងប៉ាឡាដ្យូម)។

វត្ថុធាតុទាំងអស់នៃឧបករណ៍នេះអាចយកមកធ្វើជាវត្ថុធាតុដើមនិងថាមពល។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 44

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

រូបធុងសំរាមមានកង់ដែលមានសញ្ញាខ្វែងពីលើ

រូបធុងសំរាមមានកង់ដែលមានសញ្ញាខ្វែងពីលើ

រូបធុងសំរាមមានកង់ដែលមានសញ្ញាខ្វែងពីលើនៅលើផលិតផលរបស់អ្នក ថ្ម ឯកសារ ឬកញ្ចប់ផ្សេងៗ

រំឭកអ្នកថាផលិតផលអគ្គិសនីនិងអេឡិចត្រូនិកទាំងអស់ ព្រមទាំងថ្ម ត្រូវតែដាក់ដាច់ដោយឡែកសម្រាប់ការប្រមូល

នៅពេលផលិតផលទាំងនោះប្រើលែងកើត។ ចូរកុំបោះចោលផលិតផលទាំងនេះជាសំរាមទីក្រុងដែលគ្មានការបែងចែកប្រភេទ៖

សូមយកពួកវាទៅធ្វើនិស្សរណកម្ម។ សម្រាប់ព័ត៌មានអំពីកន្លែងធ្វើនិស្សរណកម្មដែលនៅជិតអ្នកបំផុត

សូមសួរអាជ្ញាធរគ្រប់គ្រងសំរាមក្នុងស្រុករបស់អ្នក។

ព័ត៌មានអំពីថ្ម និង គ្រឿងសាក

ព័ត៌មានអំពីថ្ម និង គ្រឿងសាក

ដើម្បីពិនិត្យថាតើទូរសព្ទរបស់អ្នកមានថ្មដែលអាចដោះបាន ឬក៏មិនអាចដោះបាន សូមមើលមគ្គទេសក៍ចាប់ផ្ដើម។

ឧបករណ៍ដែលមានថ្មអាចដោះចេញបាន ប្រើឧបករណ៍របស់អ្នកតែជាមួយថ្មសុទ្ធដែលអាចសាកបានប៉ុណ្ណោះ។

ថ្មមួយអាចសាកនិងប្រើបានរាប់រយដង ប៉ុន្តែវាក៏អាចខូចជាយថាហេតុដែរ។ នៅពេលដែលរយៈពេលនៃការសន្ទនានិងរយៈពេលរង់ចាំប្រើខ្លីជាងពេលធម្មតា

សូមប្តូរថ្មនោះ។

ឧបករណ៍ដែលមានថ្មមិនអាចដោះចេញបាន ចូរកុំប៉ុនប៉ងដោះថ្មចេញ ព្រោះអ្នកអាចធ្វើឲ្យឧបករណ៍ខូច។

ថ្មមួយអាចសាកនិងប្រើបានរាប់រយដង ប៉ុន្តែវាក៏អាចខូចជាយថាហេតុដែរ។ នៅពេលដែលរយៈពេលសន្ទនានិងរង់ចាំប្រើខ្លីជាងធម្មតាគួរឲ្យកត់សម្គាល់

ដើម្បីផ្លាស់ថ្ម សូមយកឧបករណ៍ទៅកន្លែងផ្តល់សេវាដែលទទួលសិទ្ធិជិតបំផុត។

សាកឧបករណ៍របស់អ្នកដោយប្រើគ្រឿងសាកដែលបានផ្ដល់ឲ្យ។ ប្រភេទឌុយគ្រឿងសាកអាចខុសៗគ្នា។ ពេលសាកអាចខុសគ្នា

អាស្រ័យលើសមត្ថភាពឧបករណ៍។

ព័ត៌មានសុវត្ថិភាពអំពីថ្មនិងគ្រឿងសាក

នៅពេលការសាកឧបករណ៍របស់អ្នកបានបញ្ចប់ សូមដកគ្រឿងសាកពីឧបករណ៍និងព្រីអគ្គិសនី។

សូមកត់សម្គាល់ថា ការសាកជាប់មិនគួរលើស 12 ម៉ោងឡើយ។ បើទុកវាចោលដោយមិនប្រើ

ថ្មដែលបានសាកពេញនឹងចាប់ផ្ដើមអស់បន្ទុករបស់វាបន្តិចម្ដងៗ។

សីតុណ្ហភាពជ្រុលកាត់បន្ថយសមត្ថភាពនិងជីវិតរបស់ថ្ម។ ជានិច្ចកាល ត្រូវរក្សាថ្មឲ្យនៅចន្លោះសីតុណ្ហភាពពី

15°C ទៅ 25°C (59°F និង 77°F) ដើម្បីទទួលប្រសិទ្ធផលប្រសើរបំផុត។

ឧបករណ៍ដែលមានថ្មក្តៅឬត្រជាក់អាចនឹងមិនដំណើរការជាបណ្តោះអាសន្ន។ សូមកត់សម្គាល់ថា

ថ្មអាចអស់យ៉ាងរហ័សក្នុងសីតុណ្ហភាពត្រជាក់ ព្រមទាំងបាត់ថាមពលគ្រប់គ្រាន់ដើម្បីបិទទូរសព្ទក្នុងពេលប៉ុន្មាននាទី។

នៅពេលអ្នកនៅក្រៅអគារក្នុងសីតុណ្ហភាពត្រជាក់ សូមរក្សាទូរសព្ទរបស់អ្នកឲ្យកក់ក្ដៅ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 45

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ត្រូវគោរពបទបញ្ជាក្នុងស្រុក។ ធ្វើនិស្សរណកម្ម នៅពេលអាចធ្វើបាន។ ចូរកុំបោះចោលវាជាសំរាមក្នុងផ្ទះ។

ចូរកុំដាក់ថ្មឱ្យនៅក្រោមសម្ពាធខ្យល់ទាបខ្លាំងពេក ឬទុកវាឱ្យនៅក្នុងសីតុណ្ហភាពខ្ពស់ខ្លាំង ឧទាហរណ៍

បោះចោលវាក្នុងភ្លើងព្រោះថាវាអាចបណ្តាលឱ្យថ្មផ្ទុះ ឬលេចធ្លាយវត្ថុរាវ ឬឧស្ម័នដែលងាយឆាបឆេះ។

ចូរកុំរុះរើ កាត់ បំបែក ពត់ ទម្លុះ ឬធ្វើឲ្យខូចថ្មតាមវិធីណាមួយឡើយ។ បើថ្មធ្លាយ ចូរកុំឲ្យវត្ថុរាវប៉ះនឹងស្បែកឬភ្នែក។

បើហេតុការណ៍នេះកើតឡើង សូមលាងកន្លែងប៉ះពាល់នោះភ្លាមៗជាមួយទឹក ឬ ស្វែងរកជំនួយវេជ្ជសាស្ត្រ។ ចូរកុំកែ

ប៉ុនប៉ងបញ្ចូលវត្ថុខាងក្រៅទៅក្នុងថ្ម ឬទម្លាក់ ឬក៏ដាក់វាឲ្យត្រូវទឹក ឬវត្ថុរាវដទៃទៀត។ ថ្មអាចផ្ទុះ បើវាខូច។

ប្រើថ្មនិងគ្រឿងសាកក្នុងគោលបំណងដែលបានបម្រុងប៉ុណ្ណោះ។ ការប្រើមិនបានត្រឹមត្រូវ

ឬក៏ការប្រើថ្មឬគ្រឿងសាកដែលមិនបានទទួលការយល់ព្រមឬមិនត្រូវគ្នា អាចធ្វើឲ្យមានហានិភ័យនៃការឆេះ

ការផ្ទុះ ឬគ្រោះថ្នាក់ដទៃទៀត ហើយអាចធ្វើឲ្យការយល់ព្រមឬការធានាទាំងឡាយអស់សុពលភាព។

បើអ្នកជឿថាថ្មឬគ្រឿងសាកខូច សូមយកវាទៅមជ្ឈមណ្ឌលសេវាឬតំណាងចែកចាយទូរសព្ទឲ្យអ្នក

មុនពេលបន្តប្រើវា។ អ្នកមិនត្រូវប្រើថ្មឬគ្រឿងសាកដែលខូចឡើយ។ ប្រើគ្រឿងសាកតែក្នុងអគារប៉ុណ្ណោះ។

ចូរកុំសាកឧបករណ៍របស់អ្នកក្នុងអំឡុងពេលមានខ្យល់ព្យុះរន្ទះ។

ដើម្បីដកគ្រឿងសាកឬគ្រឿងបន្សំ សូមចាប់ទាញឌុយ មិនមែនខ្សែទេ។

បន្ថែមលើនេះ ចំណុចខាងក្រោមនឹងអនុវត្ត បើឧបករណ៍របស់អ្នកមានថ្មដែលអាចដោះបាន។

• ត្រូវបិទឧបករណ៍ជានិច្ច និង ដកគ្រឿងសាក មុនពេលដោះថ្មចេញ។

• ការឆ្លងចរន្តសៀគ្វីជាយថាហេតុអាចកើតឡើងនៅពេលវត្ថុលោហៈប៉ះនឹងចម្រៀកលោហៈលើថ្ម។

វាអាចធ្វើឲ្យថ្មឬវត្ថុផ្សេងទៀតខូច។

ក្មេងតូចៗ

ឧបករណ៍របស់អ្នកនិងគ្រឿងបន្សំរបស់វាមិនមែនជាប្រដាប់ក្មេងលេងឡើយ។ ពួកវាអាចមានគ្រឿងតូចៗ។

ចូរទុកពួកវាឲ្យផុតពីដៃក្មេងតូចៗ។

ឧបករណ៍វេជ្ជសាស្ត្រ

ប្រតិបត្តិការនៃគ្រឿងបរិក្ខារបញ្ជូនវិទ្យុ រួមទាំងទូរសព្ទឥតខ្សែ អាចរំខានដល់មុខងាររបស់ឧបករណ៍វេជ្ជសាស្ត្រដែលគ្មានរបាំងការពារគ្រប់គ្រាន់។

ពិគ្រោះជាមួយគ្រូពេទ្យឬឧស្សហករឧបករណ៍វេជ្ជសាស្ត្រ ដើម្បីកំណត់ថាតើវាមានរបាំងការពារគ្រប់គ្រាន់ពីថាមពលវិទ្យុខាងក្រៅដែរឬទេ។

ឧបករណ៍វេជ្ជសាស្ត្រដាក់បញ្ចូលក្នុងខ្លួន

ដើម្បីជៀសវាងការរំខានដែលអាចមាន ឧស្សាហករឧបករណ៍វេជ្ជសាស្ត្រដែលដាក់បញ្ចូលទៅក្នុងខ្លួនណែនាំឲ្យមានគម្លាតអប្បបរមារវាងឧបករណ៍ឥតខ្សែនិងឧបករណ៍វេជ្ជសាស្ត្រចម្ងាយ

15.3 សង់ទីម៉ែត្រ (6 អ៊ិន្ឈ៍)។ បុគ្គលដែលមានឧបករណ៍ទាំងនោះគួរ៖

• ជានិច្ចកាល រក្សាចម្ងាយនៃឧបករណ៍ឥតខ្សែឲ្យលើសពី

15.3 សង់ទីម៉ែត្រ (6 អ៊ិន្ឈ៍) ពីឧបករណ៍វេជ្ជសាស្ត្រ។

• កុំដាក់ឧបករណ៍ឥតខ្សែក្នុងហោប៉ៅអាវនៅទ្រូង។

• កាន់ឧបករណ៍ឥតខ្សែជិតត្រចៀកនៅខាងផ្ទុយពីឧបករណ៍វេជ្ជសាស្ត្រ។

• បិទឧបករណ៍ឥតខ្សែ បើមានមូលហេតុសង្ស័យថាមានការឆ្លងរំខានកំពុងកើតឡើង។

• ធ្វើតាមការណែនាំរបស់ឧស្សាហករសម្រាប់ឧបករណ៍វេជ្ជសាស្ត្រដាក់បញ្ចូលក្នុងខ្លួន។

បើអ្នកមានសំណួរអំពីការប្រើឧបករណ៍ឥតខ្សែរបស់អ្នកជាមួយឧបករណ៍វេជ្ជសាស្ត្រដាក់បញ្ចូលក្នុងខ្លួន

សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 46

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ការស្តាប់

ព្រមាន៖ នៅពេលអ្នកប្រើកាស វាអាចប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការស្តាប់ឮសំឡេងខាងក្រៅ។

ចូរកុំប្រើកាសនៅកន្លែងដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់អ្នក។

ឧបករណ៍ឥតខ្សែខ្លះអាចឆ្លងរំខានដល់ឧបករណ៍ជំនួយការស្តាប់។

ការពារឧបករណ៍របស់អ្នកពីខ្លឹមព័ត៌មានបង្កអន្តរាយ

ឧបករណ៍របស់អ្នកអាចទទួលរងមេរោគនិងខ្លឹមព័ត៌មានព្យាបាទផ្សេងទៀត។ សូមប្រុងប្រយ័ត្នដូចខាងក្រោម៖

• ប្រុងប្រយ័ត្ននៅពេលបើកសារ។

ពួកវាអាចមានសុហ្វវែរព្យាបាទ

ឬក៏ផលប៉ះពាល់ផ្សេងទៀតចំពោះឧបករណ៍ឬកុំព្យូទ័ររបស់អ្នក។

• ដំឡើងកម្មវិធីប្រឆាំងមេរោគនិងសុហ្វវែរសន្តិសុខផ្សេងទៀតលើឧបករណ៍របស់អ្នក

និង កុំព្យូទ័រដែលបានភ្ជាប់។

ប្រើកម្មវិធីប្រឆាំងមេរោគមួយប៉ុណ្ណោះ

• ត្រូវប្រុងប្រយ័ត្ន នៅពេលទទួលសំណើការភ្ជាប់

បើកមើលអ៊ីនធើណិត ឬទាញយកខ្លឹមព័ត៌មាន។

កុំទទួលការភ្ជាប់ Bluetooth

ពីប្រភពដែលអ្នកមិនទុកចិត្ត។

• ដំឡើងនិងប្រើសេវានិងសុហ្វវែរតែពីប្រភពដែលអ្នកទុកចិត្ត

និង ដែលផ្ដល់នូវសន្តិសុខនិងការការពារគ្រប់គ្រាន់ប៉ុណ្ណោះ។

ក្នុងពេលតែមួយ។ ការប្រើច្រើនអាចប៉ះពាល់ដល់ប្រសិទ្ធផលនិងប្រតិបត្តិការនៃឧបករណ៍

និង/ឬ កុំព្យូទ័រ។

• បើអ្នកចូលប្រើទំព័រចំណាំដែលបានដំឡើងជាមុន

និង តំណទៅវិបសៃអ៊ីនធើណិតរបស់តតីយភាគី

សូមប្រុងប្រយ័ត្នឲ្យមែនទែន។ HMD Global

មិនគាំទ្រឬទទួលខុសត្រូវចំពោះវិបសៃទាំងនោះឡើយ។

យានយន្ត

រលកសញ្ញាវិទ្យុអាចប៉ះពាល់ដល់ប្រព័ន្ធអេឡិចត្រូនិកដែលបានដំឡើងមិនត្រឹមត្រូវ ឬ គ្មានរបាំងការពារគ្រប់គ្រាន់នៅក្នុងយានយន្ត។

សម្រាប់ព័ត៌មានបន្ថែម សូមប្រឹក្សាជាមួយឧស្សាហករនៃយានយន្តរបស់អ្នកឬគ្រឿងបរិក្ខាររបស់វា។

មានតែបុគ្គលិកដែលទទួលសិទ្ធិប៉ុណ្ណោះដែលគួរដំឡើងឧបករណ៍នេះក្នុងយានយន្ត។

ការដំឡើងមិនបានត្រឹមត្រូវអាចបង្កគ្រោះថ្នាក់និងធ្វើឲ្យការធានាចំពោះអ្នកអស់សុពលភាព។

ពិនិត្យជាប្រចាំថាគ្រឿងបរិក្ខារឧបករណ៍ឥតខ្សែទាំងអស់នៅក្នុងយានយន្តរបស់អ្នកត្រូវបានដំឡើង និងដំណើរការប្រក្រតី។

ចូរកុំរក្សាឬដាក់សម្ភារៈដែលអាចឆេះឬផ្ទុះក្នុងថតតែមួយជាមួយឧបករណ៍ គ្រឿងរបស់វា ឬគ្រឿងបន្សំនានា។

ចូរកុំដាក់ឧបករណ៍ឬគ្រឿងបន្សំរបស់អ្នកក្នុងកន្លែងដាក់ពោងខ្យល់។

បរិស្ថានដែលអាចមានការផ្ទុះ

បិទទូរសព្ទរបស់អ្នក នៅក្នុងបរិស្ថានដែលអាចមានការផ្ទុះ ដូចជានៅក្បែរកន្លែងបូមឥន្ធនៈ។

ផ្កាភ្លើងអាចបង្កឲ្យមានការផ្ទុះឬភ្លើងឆេះ ដែលបណ្ដាលឲ្យមានរបួសឬស្លាប់។

សូមកត់សម្គាល់អំពីកំហិតនៅកន្លែងដែលមានឥន្ធនៈ រោងចក្រគីមី ឬក៏កន្លែងដែលកំពុងមានការបំផ្ទុះ។

កន្លែងដែលមានបរិស្ថានដែលអាចមានការផ្ទុះ អាចមិនមានដាក់សញ្ញាសម្គាល់ឲ្យឃើញច្បាស់។

ជាធម្មតា កន្លែងទាំងនោះជាកន្លែងដែលអ្នកត្រូវបានណែនាំឲ្យពន្លត់ម៉ាស៊ីនយានយន្តរបស់អ្នក

ជាន់ក្រោមនៃទូក កន្លែងផ្ទេរឬផ្ទុកជាតិគីមី និងកន្លែងដែលខ្យល់មានជាតិគីមីឬអនុភាគនានា។

ប្រឹក្សាជាមួយឧស្សាហករយានយន្តដែលប្រើឧស្ម័នឥន្ធនៈពង្រាវ (ដូចជាប្រូប៉ាន ឬ ប៊ុយតាន)

ថាតើឧបករណ៍នេះអាចប្រើបានដោយសុវត្ថិភាពនៅក្បែរនោះដែរឬទេ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 47

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

ព័ត៌មានវិញ្ញាបនបត្រ (SAR)

ឧបករណ៍ចល័តនេះបំពេញតាមគោលការណ៍ណែនាំសម្រាប់ការប៉ះនឹងរលកវិទ្យុ។

ឧបករណ៍ចល័តរបស់អ្នកគឺជាឧបករណ៍បញ្ជូននិងទទួលវិទ្យុសញ្ញា។ វាត្រូវបានបង្កើតឡើងមិនឲ្យលើសពីដែនកំណត់នៃការប៉ះនឹងរលកវិទ្យុ

(ដែនអេឡិចត្រូម៉ាញ៉េទិកនៃប្រេកង់វិទ្យុ) ដែលផ្ដល់អនុសាសន៍ដោយគោលការណ៍ណែនាំអន្តរជាតិពីអង្គការវិទ្យាសាស្ត្រឯករាជ្យ

ICNIRP។ គោលការណ៍ណែនាំទាំងនេះរួមបញ្ចូលដែនសុវត្ថិភាពដែលមានបំណងធានាលើការការពារដល់មនុស្សគ្រប់រូប

ដោយមិនគិតពីអាយុ និង សុខភាព។ គោលការណ៍ណែនាំនៃការប៉ះគឺផ្អែកលើអត្រាស្រូបជាក់លាក់ (SAR)

ដែលជាកន្សោមនៃបរិមាណថាមពលនៃប្រេកង់វិទ្យុ (RF) ដែលស្ថិតនៅក្នុងក្បាល ឬ រាងកាយ

នៅពេលឧបករណ៍កំពុងបញ្ជូនរលកវិទ្យុ។ ដែនកំណត់ SAR របស់ ICNIRP គឺ 2.0 W/kg ជាមធ្យមលើជាលិកា 10 ក្រាម។

តេស្តលើ SAR ត្រូវបានធ្វើឡើងជាមួយឧបករណ៍ក្នុងទីតាំងប្រតិបត្តិការស្ដង់ដា

ដោយបញ្ជូនចេញនូវកម្រិតថាមពលដែលបានទទួលស្គាល់ខ្ពស់បំផុតរបស់វា នៅគ្រប់បេនដ៍ប្រេកង់របស់វាទាំងអស់។

សូមមើល www.nokia.com/phones/sar ដើម្បីទទួលតម្លៃ SAR អតិបរមានៃឧបករណ៍នេះ។

ឧបករណ៍នេះបំពេញតាមគោលការណ៍ណែនាំនៃការប៉ះ RF នៅពេលប្រើជិតក្បាល ឬ នៅពេលដាក់ក្នុងចម្ងាយយ៉ាងតិច

5/8 អ៊ិន្ឈ៍ (1.5 សង់ទីម៉ែត្រ) ពីរាងកាយ។ នៅពេលប្រើស្រោម ប្រដាប់ខ្ទាស់នឹងខ្សែក្រវាត់

ឬប្រដាប់ដាក់ជាទម្រង់ផ្សេងទៀតសម្រាប់ពាក់ជាប់នឹងរាងកាយ របស់ទាំងនោះពុំគួរមានជាតិលោហៈទេ

ហើយគួរដាក់ក្នុងចម្ងាយឃ្លាតដែលបានថ្លែងខាងលើពីរាងកាយ។

ដើម្បីផ្ញើទិន្នន័យឬសារ នោះនឹងត្រូវការការភ្ជាប់ដែលមានគុណភាពល្អទៅបណ្តាញ។ ការផ្ញើអាចពន្យារពេល

រហូតទាល់តែមានការភ្ជាប់ដូចនោះ។ ធ្វើតាមការណែនាំអំពីចម្ងាយឃ្លាតខាងលើ រហូតទាល់តែការផ្ញើនោះបានបញ្ចប់។

ក្នុងអំឡុងពេលប្រើទូទៅ ជាធម្មតា តម្លៃ SAR គឺនៅក្រោមតម្លៃដែលបានថ្លែងខាងលើ។

នេះគឺដោយសារថាមពលប្រតិបត្តិការនៃឧបករណ៍ចល័តរបស់អ្នកត្រូវបានកាត់បន្ថយដោយស្វ័យប្រវត្តិ

នៅពេលមិនត្រូវការថាមពលពេញលេញសម្រាប់ការហៅ ក្នុងគោលបំណងផ្ដល់ប្រសិទ្ធភាពដល់ប្រព័ន្ធ និង

ដើម្បីកាត់បន្ថយការឆ្លងរំខានលើបណ្ដាញជាអប្បបរមា។ កាលណាទិន្នផលថាមពលកាន់តែទាប នោះតម្លៃ SAR

កាន់តែទាបដែរ។

ម៉ូដែលឧបករណ៍ផ្សេងគ្នាអាចមានកំណែផ្សេងៗគ្នានិងមានតម្លៃលើសពីមួយ។ សមាសភាពនិងម៉ូតរចនាអាចផ្លាស់ប្តូរតាមពេល

ហើយការផ្លាស់ប្ដូរខ្លះអាចប៉ះពាល់ដល់តម្លៃ SAR។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ www.sar-tick.com

។ សូមកត់សម្គាល់ថា ឧបករណ៍ចល័តអាចបញ្ជូនរលកវិទ្យុ

សូម្បីតែអ្នកមិនកំពុងធ្វើការហៅសំឡេងក៏ដោយ។

អង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា ព័ត៌មានវិទ្យាសាស្ត្របច្ចុប្បន្នមិនបានបង្ហាញពីតម្រូវការឲ្យមានការប្រុងប្រយ័ត្នជាពិសេសណាមួយឡើយ

នៅពេលប្រើឧបករណ៍ចល័ត។ បើអ្នកចាប់អារម្មណ៍ក្នុងការកាត់បន្ថយភាពប៉ះពាល់ដល់អ្នក

ពួកគេណែនាំអ្នកឲ្យកម្រិតការប្រើប្រាស់ ឬក៏ប្រើគ្រឿងឥតប្រើដៃកាន់ ដើម្បីរក្សាឲ្យឧបករណ៍ស្ថិតនៅឆ្ងាយពីក្បាលនិងរាងកាយរបស់អ្នក។

សម្រាប់ព័ត៌មាននិងការពន្យល់បន្ថែម ព្រមទាំងការពិភាក្សាអំពីការប៉ះនឹង RF សូមចូលទៅវិបសៃ WHO នៅ www.who.int/peh-emf/en ។

អំពីការគ្រប់គ្រងសិទ្ធិឌីជីថល

នៅពេលប្រើឧបករណ៍នេះ សូមគោរពច្បាប់ទាំងអស់ ព្រមទាំងគោរពទំនៀមទម្លាប់ក្នុងស្រុក ភាពឯកជន

និងសិទ្ធិស្របច្បាប់របស់អ្នកដទៃ រួមទាំងសិទ្ធិអ្នកនិពន្ធផងដែរ។ ការការពារសិទ្ធិអ្នកនិពន្ធអាចបង្ការអ្នកពីការចម្លង

ការកែ ឬក៏ការផ្ទេររូបថត តន្ត្រី និងខ្លឹមព័ត៌មានផ្សេងទៀត។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 48

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

សិទ្ធិអ្នកនិពន្ធ និង សេចក្តីជូនដំណឹងផ្សេងទៀត

សិទ្ធិអ្នកនិពន្ធ និង សេចក្តីជូនដំណឹងផ្សេងទៀត

ភាពមាននៃផលិតផល មុខងារ កម្មវិធី និងសេវាខ្លះដែលបានពណ៌នាក្នុងមគ្គទេសក៍នេះអាចខុសគ្នាតាមតំបន់

ហើយត្រូវការនូវការបើកដំណើរការ, ការចុះឈ្មោះប្រើ, ភាពភ្ជាប់បណ្ដាញ និង/ឬ អ៊ីនធើណិត

ព្រមទាំងគម្រោងសេវាសមស្រប។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតំណាងចែកចាយរបស់អ្នក

ឬក៏អ្នកផ្តល់សេវាឲ្យអ្នក។ ឧបករណ៍នេះអាចមានទំនិញ បច្ចេកវិទ្យា ឬសុហ្វវែរ

ដែលស្ថិតនៅក្រោមច្បាប់និងបទបញ្ជាស្ដីពីការនាំចេញពីសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត។

សកម្មភាពណាដែលផ្ទុយនឹងច្បាប់ត្រូវបានហាមប្រាម។

ខ្លឹមសារនៃឯកសារនេះត្រូវបានផ្តល់ជូន ”ដូចដែលមាន”។ លើកលែងតែត្រូវបានតម្រូវដោយច្បាប់ជាធរមាន

បើពុំនោះទេ គ្មានការធានាលើប្រភេទណាមួយឡើយ ទោះបានបញ្ជាក់ក្តី ឬដោយប្រយោលក្តី

មានជាអាទិ៍ ការធានាដែលបានថ្លែងអំពីពាណិជ្ជភាពនិងភាពសមស្របក្នុងគោលបំណងជាក់លាក់

ដែលនឹងធ្វើឡើងពាក់ព័ន្ធនឹងសុក្រឹតភាព ការទទួលខុសត្រូវ ឬខ្លឹមសារនៃឯកសារនេះ។ HMD Global

រក្សាសិទ្ធិក្នុងការកែឯកសារនេះ ឬក៏ដកឯកសារនេះបានគ្រប់ពេលដោយពុំចាំបាច់ជូនដំណឹងជាមុន។

ក្រោមវិសាលភាពដែលអនុញ្ញាតដោយច្បាប់ជាធរមាន ទោះជាក្នុងកាលៈទេសៈណាក៏ដោយ HMD Global

និងអ្នកផ្តល់អាជ្ញាបណ្ណឲ្យខ្លួន នឹងមិនទទួលខុសត្រូវលើការបាត់បង់ទិន្នន័យ ឬផលចំណូល ឬក៏ការខូចអ្វីជាពិសេស

ដោយចៃដន្យ ដោយផលវិបាក ឬដោយប្រយោល បណ្តាលមកពីបុព្វហេតុផ្សេងៗឡើយ។

ការផលិតឡើងវិញ ការបញ្ជូន ឬការចែកចាយផ្នែកណាមួយឬទាំងអស់នៃខ្លឹមសារព័ត៌មានក្នុងឯកសារនេះ

ទោះតាមទម្រង់ណាក៏ដោយ បើគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី HMD Global ជាមុន

គឺត្រូវបានហាមឃាត់។ HMD Global ប្រតិបត្តិគោលការណ៍អភិវឌ្ឍន៍ជាបន្តបន្ទាប់។ HMD Global

រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរនិងកែលម្អផលិតផលទាំងឡាយណាដែលបានរៀបរាប់នៅក្នុងឯកសារនេះ

ដោយមិនចាំបាច់ជូនដំណឹងជាមុន។

HMD Global មិនធ្វើការអះអាង ផ្តល់ការធានា ឬទទួលខុសត្រូវណាមួយឡើយចំពោះភាពធ្វើមុខងារ ខ្លឹមព័ត៌មាន

ឬការគាំទ្រអ្នកប្រើប្រាស់ចុងក្រោយនៃកម្មវិធីផ្សេងៗរបស់តតីយភាគីដែលអមមកជាមួយឧបករណ៍របស់អ្នក។

ដោយប្រើកម្មវិធីនេះ អ្នកដឹងថាកម្មវិធីនោះត្រូវបានផ្តល់ឲ្យដូចដែលមាន។

ការទាញយកផែនទី ហ្គេម តន្ត្រី និងវីដេអូ ព្រមទាំងការបញ្ជូនរូបនិងវីដេអូ អាចពាក់ព័ន្ធនឹងការបញ្ជូនបរិមាណទិន្នន័យជាច្រើន។

អ្នកផ្តល់សេវាឲ្យអ្នកអាចគិតថ្លៃបញ្ជូនទិន្នន័យ។ ភាពមាននៃផលិតផលជាក់លាក់ សេវា និងមុខងារ អាចខុសគ្នាតាមតំបន់។

សូមប្រឹក្សាជាមួយតំណាងចែកចាយក្នុងស្រុករបស់អ្នក ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមនិងជម្រើសភាសា។

លក្ខណៈពិសេស ភាពធ្វើមុខងារ និងសេចក្តីណែនាំអំពីផលិតផលមួយចំនួន អាចពឹងផ្អែកលើបណ្ដាញ

ព្រមទាំងស្ថិតក្រោមពេលវេលា លក្ខខណ្ឌ និងការគិតថ្លៃបន្ថែម។

លក្ខណៈពិសេសបច្ចេកទេស មុខងារ និងព័ត៌មានផលិតផលផ្សេងទៀតទាំងអស់ដែលបានផ្ដល់ជូន

អាចត្រូវបានផ្លាស់ប្ដូរដោយគ្មានការជូនដំណឹង។

គោលការណ៍ឯកជនភាព HMD Global មាននៅ http://www.nokia.com/phones/privacy

អនុវត្តចំពោះការប្រើប្រាស់របស់អ្នកលើឧបករណ៍នេះ។

HMD Global Oy គឺជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណដាច់មុខពីម៉ាក Nokia សម្រាប់ទូរសព្ទ & ថេប្លិត។ Nokia

គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Nokia Corporation។

Android, Google ព្រមទាំងម៉ាកនិងឡូហ្គោពាក់ព័ន្ធផ្សេងទៀតគឺជាពាណិជ្ជសញ្ញារបស់ Google LLC។

សញ្ញាពាក្យនិងឡូហ្គោ Bluetooth គឺជាកម្មសិទ្ធិរបស់ Bluetooth SIG, Inc.

ហើយការប្រើប្រាស់សញ្ញាទាំងនោះដោយ HMD Global គឺស្ថិតក្រោមអាជ្ញាបណ្ណ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 49

Nokia 5.3 មគ្គទេសក៍អ្នកប្រើប្រាស់

Qualcomm គឺជាពាណិជ្ជសញ្ញារបស់ Qualcomm Incorporated

ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀត និងបានប្រើដោយមានការអនុញ្ញាត។ aptX គឺជាពាណិជ្ជសញ្ញារបស់ Qualcomm Technologies International, Ltd.

ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀត និងបានប្រើដោយមានការអនុញ្ញាត។ Qualcomm

Mobile Platform គឺជាផលិតផលមួយនៃ Qualcomm Technologies, Inc. និង/ឬ សាខារបស់ខ្លួន។

ពាណិជ្ជសញ្ញា Qualcomm aptX

Qualcomm និង Snapdragon គឺជាពាណិជ្ជសញ្ញារបស់ Qualcomm Incorporated

ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀត។ aptX គឺជាពាណិជ្ជសញ្ញារបស់ Qualcomm

Technologies International, Ltd. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀត។

បើកពន្លឺរាត្រី

បើអ្នកត្រូវការមើលអេក្រង់របស់អ្នកក្នុងពន្លឺមិនសូវភ្លឺ សូមបើកពន្លឺរាត្រី។ ប៉ះ ការកំណត់ > អេក្រង់ > ពន្លឺរាត្រី >

បើកឥឡូវ ។ អេក្រង់មានពណ៌លឿងកក់ក្ដៅព្រឿងៗ។ ដើម្បីបិទពន្លឺរាត្រី សូមប៉ះ បិទឥឡូវ ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ https://community.phones.nokia.com/discussion/58405/low-bluelight-mode-certified-by-tuev-rheinland/p1 ។

© 2020 HMD Global Oy. រក្សាសិទ្ធិគ្រប់យ៉ាង។ 50

advertisement

Related manuals

Download PDF

advertisement